ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់ អាមេរិក ប្តឹង TikTok ពីបទមានចេតនាផ្ដល់ផលប៉ះពាល់ដល់កុមារ
រដ្ឋ Utah របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី១០ ខែតុលា បានប្តឹងកម្មវិធី TikTok ពីបទមានចេតនាបង្កគ្រោះថ្នាក់ដល់កុមារ ដោយសារតែវីដេអូខ្លីៗរបស់កម្មវិធីមួយនេះ ខណៈកាលពីខែកញ្ញា ចៅក្រមសហព័ន្ធម្នាក់បានរារាំងរដ្ឋ California ពីការអនុវត្តច្បាប់ការពារកុមារ នៅពេលពួកគេប្រើអ៊ីនធឺណិតផងដែរ ។

អគ្គមេធាវីរដ្ឋ Utah លោក Sean Reyes បាននិយាយថា “អ្វីដែលអ្នកប្រើមិនដឹងនោះគឺ TikTok កំពុងកុហកពួកគេអំពីសុវត្ថិភាពនៃកម្មវិធីរបស់ខ្លួន ហើយធ្វើឲ្យពួកគេចូលទៅប្រើប្រាស់កម្មវិធី ដោយមិនគិតពីផលអាក្រក់ដែលមានលើសុខភាពផ្លូវចិត្ត ផ្លូវកាយ បូករួមទាំងទំនាក់ទំនងក្នុងគ្រួសារ និងជីវិតក្នុងសង្គមផងដែរ” ។
TikTok ដែលមានជនជាតិអាមេរិកប្រើប្រាស់ជាង ១៥០ លាននាក់បានឆ្លើយតបថា ក្រុមហ៊ុនមានច្បាប់ការពារចំពោះយុវវ័យ រួមទាំងការកំណត់ពេលវេលា ៦០ នាទី សម្រាប់ការបិទកម្មវិធីដោយស្វ័យប្រវត្តិចំពោះអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំ និងមានការគ្រប់គ្រងគណនីក្មេងជំទង់ពីអាណាព្យាបាលផងដែរ ។

យ៉ាងណាមិញ រដ្ឋ Utah កំពុងស្វែងរកការផ្តន្ទាទោសរដ្ឋប្បវេណី ក៏ដូចជាដីកាហាមឃាត់ TikTok ពីបទបំពានច្បាប់រដ្ឋ ដែលការពារអ្នកប្រើប្រាស់ ។ ទន្ទឹមនោះ ក្រៅពីរដ្ឋ Utah នៅមានរដ្ឋ Indiana ក៏ប្រឆាំងនឹង TikTok ដែរ ចំណែកឯរដ្ឋ Arkansas បានប្តឹងទាំង TikTok និង Facebook នៅក្នុងខែមីនាពីបទជំរុញឲ្យអ្នកប្រើប្រាស់ញៀននឹងកម្មវិធីរបស់ខ្លួនទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ការធ្វើបច្ចុប្បន្នភាពមុខងារ Family Pairing និងការបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


