ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ ក្រសួងមហាផ្ទៃ កំពុងកំណែទម្រង់ ការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ
នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអះអាងថា ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់លើកំណែទម្រង់ស៊ីជម្រៅទាក់ទងនឹងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។ ការអះអាងនេះ គ្រាដែលលោក អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ជាច្រើនរូបថែមទៀត។
នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងថា ដោយទទួលបានការឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស រៀបចំយន្តការធ្វើកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលជាតិ។ បើតាមលោកនាយឧត្តមសនីយ៍ ក្រសួងមហាផ្ទៃ កំពុងតែស្ថិតក្នុងដំណាក់កាលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ពិសេសទាក់ទងលើការងារបុគ្គលិក ហើយជាក់ស្ដែង អគ្គនាយកដ្ឋានធនធានមនុស្ស ជាសេនាធិការផ្ទាល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅលើការងារធនធានមនុស្ស លើការងារបុគ្គលិកនេះ។

នាយឧត្តមសេនីយ៍ សេង ផល្លី បានបន្ដថា ទាក់ទងទៅនឹងកិច្ចប្រជុំនៃការធ្វើកំណែទម្រង់នៅក្នុងថ្ងៃនេះ នឹងផ្ដោតលើការជជែក និងប្រមូលផ្ដុំធាតុចូលសម្រាប់ដាក់ចេញនូវផែនការកំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយក្នុងនោះ មានចំនួន៤ចំណុចសំខាន់ៗ រួមមាន៖ ទី១. ការស្លៀកពាក់ឯកសណ្ឋាន និងការពង្រឹងវិន័យ ទី២. កាអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការទាំង៣ក្របខណ្ឌ (មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងពន្ធនាគារ) ទី៣. ការរៀបចំឱ្យមានគ្រូបង្គោលទៅតាមអង្គភាពនីមួយៗ និងទី៤. បញ្ហាពាក់ព័ន្ធក្នុងការខ្ចីមន្ត្រីយកទៅប្រើប្រាស់។
លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស នឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានសកម្ម មានផែនការ និងគោលដៅច្បាស់លាស់ទៅតាមភារកិច្ចដែលបានកំណត់ជាមួយនឹងអង្គភាពពាក់ព័ន្ធ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានជោគជ័យទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


