Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ប្រកាសការពារហ្វីលីពីន បើចិន វាយប្រហារ

បានផុស

នៅ

កាលពីថ្ងៃពុធទី២៥ខែតុលា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានចិនថា អាមេរិកនឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារណាមួយ នៅសមុទ្រចិនខាងត្បូង។

ការ​ព្រមាននេះ ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នាវា​ហ្វីលីពីន​និង​ចិន​ នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ។ ទន្ទឹមនោះ លោក Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តការពាររឹងដូចដែកថែបរបស់គាត់ ចំពោះហ្វីលីពីន។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់លោក បៃដិន ស្តីពីសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ គឺជាសេចក្តីថ្លែងការណ៍ខ្លាំងបំផុតរបស់គាត់ ចាប់តាំងពីភាពតានតឹងរវាងទីក្រុងប៉េកាំង និងម៉ានីល ឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ដោយចុះហត្ថលេខានៅឆ្នាំ១៩៥១ សន្ធិសញ្ញាការពារទៅវិញទៅមក បានតម្រូវឲ្យសហរដ្ឋអាមេរិកនិងហ្វីលីពីន ការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ។

តាមការបញ្ជាក់ពីលោកបៃដិន, ការវាយប្រហារណាមួយលើយន្តហោះ នាវា ឬកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងតម្រូវឲ្យមានការប្រើប្រាស់សន្ធិសញ្ញាការពារទៅវិញទៅមកនេះ។

សូមបញ្ជាក់ កាលពីសប្តាហ៍មុន ប្រទេសហ្វីលីពីននិយាយថា សមយុទ្ធដ៏គ្រោះថ្នាក់របស់ចិន បាននាំឲ្យមានការប៉ះទង្គិចគ្នា រវាងកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន និងទូកផ្គត់ផ្គង់ហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីន។

នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀត ទីក្រុងម៉ានីលនិយាយថា ទូកកងជីវពលចិន បានបុកនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Blinken៖ អាមេរិក មិន ចង់ ធ្វើ សង្រ្គាម ជាមួយ អ៊ីរ៉ង់ ទេ ប៉ុន្តែ នឹង ការពារ ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម