ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត និងUNប្រចាំកម្ពុជា អបអរសាទរដែលក្រុងបាត់ដំបងជាប់ជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារអបអរសាទរដែលទីក្រុងបាត់ដំបងទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។ នៅព្រឹកថ្ងៃពុធនេះដែរ អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ក៏បានចូលរួមអបអរសាទរផងដែរតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម បានបង្ហោះខ្លីថា៖ «អបអរសាទរ ទីក្រុងបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ ( UCCN ) ថ្ងៃទី៣១ តុលា ២០២៣»។ ចំណែក អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា(United Nations in Cambodia) បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«តើអ្នកដឹងទេ? ខេត្តបាត់ដំបងបានក្លាយជាក្រុងដំបូងគេរបស់កម្ពុជាដែលបានចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ។ អង្គការសហប្រជាជាតិប្រចាំកម្ពុជា អបអរសាទរខេត្តបាត់ដំបង ដែលបានចូលរួមជាបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ»។

ទីក្រុងបាត់ដំបងរបស់កម្ពុជា និងទីក្រុងនៃប្រទេសនានាចំនួន៤៤ទៀត ត្រូវបានចុះក្នុងបញ្ជីបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ (??????)។ ការចុះក្នុងបញ្ជីនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ គឺចំនៅថ្ងៃទិវាទីក្រុងពិភពលោកតែម្តង។ ការចុះបញ្ជីទីក្រុងបាត់ដំបងរបស់កម្ពុជា និងទីក្រុងនៃប្រទេសនានាចំនួន៤៤ទៀតនេះ គឺដោយសារតែទីក្រុងទាំងនេះ ត្រូវបានទទួលស្គាល់លើភាពច្នៃប្រឌិតជាផ្នែកនៃយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ និងការរៀបចំផែនការទីក្រុងដែលផ្តោតសម្រាប់មនុស្សរស់នៅ។ ជាមួយការដាក់បញ្ចូលទីក្រុងថ្មីបន្ថែមចំនួន ៥៥នេះ គឺបញ្ជី“បណ្តាញទីក្រុងច្នៃប្រឌិត” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) បានកើនដល់ចំនួន ៣៥០ ទីក្រុងនៅក្នុងប្រទេសជាង ១០០ ដែលតំណាងឱ្យវិស័យចំនួនប្រាំពីររួមមាន សិប្បកម្មនិងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី។

សម្រាប់ទីក្រុងបាត់ដំបងរបស់កម្ពុជា អង្គការយូណេស្កូ បានលើកឡើងថា ការបញ្ចូលទីក្រុងនេះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ មិនត្រឹមតែបង្ហាញពីលក្ខណៈពិសេសនៃម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែ អាហារដ្ឋាននៅក្នុងទីក្រុងបាត់ដំបង បានជួយធ្វើឱ្យប្រសើរឡើងនូវការអភិឌ្ឍក្នុងមូលដ្ឋាន និងការផ្លាស់ប្តូរវប្បធម៌សកល។ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា ការទទួលស្គាល់ទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូនេះ គឺជាការលើកបង្ហាញពីភាពអស្ចារ្យនៃសម្បត្តិវប្បធម៌ក្នុងក្រុងបាត់ដំបង ហើយវាមានសារៈសំខាន់ដល់ការលើកកម្ពស់វប្បធម៌ និងភាពច្នៃប្រឌិត ដែលជួយបង្កើនកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍សម្រាប់សហគមន៍។

ជាមួយគ្នានេះ អង្គការយូណេស្កូ បានលើកបង្ហាញនូវមុខម្ហូបមួយចំនួននៅក្នុងខេត្តបាត់ដំបងដែលអង្គការនេះ ចាត់ទុកថា ជាមុខម្ហូបដ៏ពេញនិយមបំផុត។ មុខម្ហូបទាំងនោះ រូមមាន នែមបាត់បាត់ដំបង ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង បុកល្ហុងបាត់ដំបង កន្ទុយហេសបាត់ដំបង គួងបាត់ដំបង និងទឹកគ្រឿងបាត់ដំបង៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


