ព័ត៌មានអន្ដរជាតិ
កង់តម្លៃ ១៥,០០០ ដុល្លារត្រូវគេទុកចោលនៅសិង្ហបុរី តែមិនបាត់
អ្នកទេសចរជនជាតិអាមេរិកម្នាក់បានបង្ហោះរូបកង់តម្លៃ ១៥,០០០ ដុល្លារដែលត្រូវគេទុកចោលតាមផ្លូវនៅក្នុងប្រទេសសិង្ហបុរីលើបណ្ដាញសង្គម X ហើយទទួលបានការចាប់អារម្មណ៍ពីមនុស្សជាង ១ លាននាក់ឯណោះ ។

លោក Nick Whitaker បានបង្ហោះរូបកង់នោះជាមួយចំណងជើងថា “នឹកស្មានមិនដល់ចំពោះវប្បធម៌សិង្ហបុរី ទោះកង់តម្លៃ ១៥,០០០ ដុល្លារត្រូវគេទុកចោលក៏មិនបាត់” ។
មនុស្សជាច្រើនបានចូលទៅសរសើរពីសុវត្ថិភាពប្រទេសសិង្ហបុរី ដែលជាគោលដៅទេសចរមួយកន្លែងមានអត្រាឧក្រិដ្ឋកម្មទាប ។ អ្នកប្រើ X ម្នាក់ឈ្មោះ Saps បានសរសេរថា “ខ្ញុំធ្លាប់ឃើញមនុស្សប្រើទូរស័ព្ទ iPhone ដាក់លើតុអាហារដើម្បីចាប់កន្លែងអង្គុយ ដូច្នេះវាជារឿងធម្មតាទេដែលគេទុកកង់ចោល ហើយមិនបាត់នោះ” ។


ជាការពិតណាស់ ឧក្រិដ្ឋកម្មគឺស្ទើរតែមិនមានឡើយនៅក្នុងប្រទេសសិង្ហបុរី ជាក់ស្ដែងអំពើចោរប្លន់ដូចជា ការឆក់កាបូប ការលួចតាមទីសាធារណៈ ជាពិសេសការបើអំពើហិង្សា គឺកាន់តែកម្រទៅទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កង់តម្លៃ ១៥,០០០ ដុល្លារត្រូវគេទុកចោលនៅសិង្ហបុរី មហាជននាំគ្នាសរសើរសុវត្ថិភាពក្នុងប្រទេស
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


