ព័ត៌មានជាតិ
បាក់ឌុប៖ គិតត្រឹមម៉ោង១១ ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងខេត្តកំពង់ចាម មានបេក្ខជនអវត្តមាន១២០នាក់
គិតត្រឹមវេលាម៉ោង១១៖០០នាទី ព្រឹកថ្ងៃទីមួយ នៃដំណេីរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦-៧ ខែវិច្ឆិកាឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ចាមមានបេក្ខជនអវត្តមានសរុប១២០នាក់ (ស្រី៦២នាក់) ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យប្រឡងមានជាង៨ពាន់នាក់។នេះយោងតាមការបញ្ជាក់ពី លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។

សម្រាប់ខេត្តកំពង់ចាម បេក្ខជនដែលដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ មានបេក្ខជនសរុបចំនួន ៨ ៨៩៦នាក់ ក្នុងនោះបែងចែកមណ្ឌលប្រឡងចំនួន១៤មណ្ឌល ស្មេីនឹង៣៥៨បន្ទប់។ ចំពោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៥មណ្ឌល ស្មេីនឹង១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន៩មណ្ឌល ស្មេី២២៨បន្ទប់ មាន៥៦៨១នាក់។

ជាការកត់សម្គាល់ អាជ្ញាធរ សមត្ថកិច្ចបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមមណ្ឌលទាំង១៤ ដែលក្រសួងអប់រំបានកំណត់ នៅទូទាំងខេត្តកំពង់ចាម ដើម្បីផ្តល់សុខសុវត្ថិភាព ក្នុងដំណើរការប្រលងឲ្យប្រព្រឹត្តឹទៅដោយរលូន។ ក្រោមការសម្របសម្រួលពីសំណាក់សមត្ថកិច្ច នៅតាមដងផ្លូវក្នុងខេត្តកំពង់ចាមមិនបង្កគ្រោះថ្នាក់អ្វីកើតឡើងឡើយ ទោះបីជាផ្លូវមួយចំនួនមានភាពមមាញឹកយ៉ាងណាក៏ដោយ។

លោក ឧត្តមសេនីយ៍ ត្រី ជា ធារឹទ្ធ ដែលកំពុងប្រចាំការនៅមណ្ឌលព្រះសីហនុ បានអះអាងថា បាននិងកំពុងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្ឋាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលបាននាំកូនចៅមកប្រលងនៅតាមមណ្ឌលនីមួយៗឲ្យបានល្អប្រសើរ ហើយពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន