ព័ត៌មានអន្ដរជាតិ
អាមេរិក ថា តួលេខអ្នកស្លាប់នៅហ្គាហ្សា អាចខ្ពស់ជាងសេចក្តីរាយការណ៍របស់ ប៉ាឡេស្ទីន
ចំនួនប្រជាជនប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ប្រហែលជាខ្ពស់ជាង ១ ម៉ឺននាក់ មិនដូចសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលក្នុងតំបន់នោះទេ។ នេះបើតាមការបញ្ជាក់ទៅសភាពី ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការជិតបូព៌ា លោកស្រី Barbara Leaf។

លោកស្រី Leaf ប្រាប់គណៈកម្មាធិការកិច្ចការបរទេសរបស់សភា ក្នុងអំឡុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាថា “ពេលមានជម្លោះនិងលក្ខខណ្ឌនៃសង្រ្គាម វាពិតជាលំបាកណាស់សម្រាប់យើងទាំងអស់គ្នា ក្នុងការវាយតម្លៃថាតើអត្រានៃអ្នកស្លាប់មានកម្រិតណា។ និយាយដោយត្រង់ យើងគិតថា តួលេខអាចខ្ពស់ជាងការលើកឡើងទៅទៀត”។
លោកស្រី Leaf បន្ថែមថា “យើងទទួលបានប្រភពពីមនុស្សផ្សេងៗគ្នា។ ខ្ញុំមិនអាចកំណត់ចំពោះតួលេខ វាខ្ពស់ជាងសេចក្តីរាយការណ៍”។
គិតត្រឹមថ្ងៃពុធទី៨ខែវិច្ឆិកា ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានរាយការណ៍ អំពីចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលថាមានចំនួន ១០៥៦៩នាក់ ក្នុងនោះរួមទាំងកុមារ៤៣២៤នាក់ផងដែរ ខណៈមនុស្ស២៦៤៧៥នាក់រងរបួស និងយ៉ាងតិច២៥៥០នាក់កំពុងបាត់ខ្លួន។
យ៉ាងណាក្តី ការអត្ថាធិប្បាយរបស់លោកស្រី Leaf ហាក់ដូចជាផ្ទុយ ពីសេចក្តីថ្លែងការណ៍កាលពីខែមុនដោយប្រធានាធិបតីអាមេរិក Joe Biden ដែលនិយាយថា លោកគ្មានទំនុកចិត្ត ចំពោះតួលេខប៉ាឡេស្ទីនទេ។ ដោយឡែក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ប្រាប់អ្នកយកព័ត៌មានថា ក្រសួងសុខាភិបាលហ្គាហ្សា គឺគ្រាន់តែជាផ្នែកមួយនៃក្រុមហាម៉ាសប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល យល់ព្រមផ្អាកបាញ់ ៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងតំបន់ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


