ព័ត៌មានជាតិ
កម្ពុជាបានចំណូលជាង ៦៧៥ លានដុល្លារ ពីការនាំចេញកៅស៊ូកើនឡើង ៧០% តែកសិករថាតម្លៃធ្លាក់ចុះ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ៧០ ភាគរយ ក្នុងអំឡុង ១០ ខែឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី ១០ វិច្ឆិកានេះ។
ទិន្នន័យដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ១០ ខែវិច្ឆិកា បានឱ្យដឹងថា ចាប់ពីខែមករា-តុលា ឆ្នាំ ២០២៣ ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃសរុបជាទឹកប្រាក់ជាង ៦៧៥ លានដុល្លារកើនឡើង ៧០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួនជាង ៣៩៦ លានដុល្លារ។
លោក អោក សាវឿន កសិករដាំកៅស៊ូ ៥ ហិកតា នៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា តម្លៃកៅស៊ូលោកលក់បាន ២ ១០០ រៀល ក្នុង១គីឡូ (បង្កកទុក១យប់) និង ២ ៦០០ រៀល ក្នុង១គីឡូបើបង្កទុក៧ថ្ងៃ។ លោកថាលក់កៅស៊ូមិនចំណេញនោះទេ គឺបានត្រឹមទប់ទល់ដោះស្រាយថ្លៃកម្លាំងកម្មករ។
អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ថ្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារនៅសប្ដាហ៍ទី៤ នៃខែតុលា ជាមធ្យមនៅខេត្តកំពង់ចាម ២ ៤០០ រៀលក្នុង១ គីឡូសម្រាប់ជ័រកកដែលតម្លៃប្រែប្រួលតាមតំបន់ និងរយៈពេលបង្កកទុក (៧-១០ថ្ងៃ)។
កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ។
គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប