Connect with us

ព័ត៌មានអន្ដរជាតិ

បុរសអង់គ្លេសម្នាក់ ចំណាយលុយទិញរបស់របរពីមនុស្សស្លាប់ ក្រោយមកស្រាប់តែក្លាយជាសេដ្ឋី

បានផុស

នៅ

សារព័ត៌មាន dailymail បានរាយការណ៍ ពីបុរសជនជាតិអង់គ្លេសម្នាក់ ជាម្ចាស់ហាងលក់វត្ថុបុរាណបានចំណាយប្រាក់ ១០,០០០ ដុល្លារលើផ្ទះរបស់មនុស្សដែលបានស្លាប់។ ក្រោយមក ស្រាប់តែដឹងថាទ្រព្យសម្បត្តិក្នុងផ្ទះរួមមានកាក់កម្រ សំលៀកបំពាក់អ្នករចនា និងដុំប្រាក់មានតម្លៃ​ដល់ទៅ ៣០០,០០០ផោន ( ៤០៩៣១៨.៥០ដុល្លារ) លើសពីការរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស Alex Archbold បានសម្រេចចិត្តទិញយកផ្ទះរបស់គ្រូតន្ត្រី Bette-Joan Rac ក្នុងតម្លៃ ៧,៣៣១ផោន (១០០០២.៣៨ដុល្លារ) បន្ទាប់ពីនាងបានស្លាប់កាលពីខែធ្នូឆ្នាំមុន។

ដំបូង​ឡើយ គាត់​មិន​បាន​គិត​អ្វី​អំពីវត្ថុដែលគាត់បានទិញពីអ្នកស្លាប់នោះទេ គោល​ដៅ​សំខាន់​របស់​គាត់​នៅ​ពេល​នោះ​គឺ​ធ្វើ​ជា​ម្ចាស់​ព្យាណូ​ដែល​ម្ចាស់​ផ្ទះ​ប្រើ​សម្រាប់​បង្រៀន​ភ្លេង។ ប៉ុន្តែ​ពេល​បើក​ទ្វារ​ចូល​ផ្ទះ ដើម្បីសំអាតគាត់បានរកឃើញវត្ថុជាច្រើនដែលរញ៉េរញ៉ៃពេញបន្ទប់។ ដោយសារតែបន្ទប់ទាំងមូលពោរពេញដោយប្រអប់ និងថង់ គាត់បានប្រមូលនិងបើកថង់មើលម្ដងមួយៗ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្តនិងសឹងមិនជឿនោះគឺ គាត់ឃើញកំណប់ទ្រព្យជាច្រើនដូចជា កាក់បុរាណ អាវកាក់ រ៉ែផ្សេងៗ គ្រឿងអលង្ការ ដុំមាស ហើយថែមទាំងរកឃើញកាបូបមានប្រាក់ពេញ។

លុយដែលមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១៩២០ និងប្រអប់ពីម៉ាក Chanel និង Tiffany ត្រូវបានរកឃើញនៅក្រោមគំនរកំទេចកំទី រួមជាមួយនឹងប្រអប់ដែលពោរពេញដោយកំណត់ត្រាចាស់ បន្ទប់ពាក់សក់ និងអាវកាក់ និងគ្រឿងអលង្ការរាប់មិនអស់។

នៅពេលគាត់ប៉ាន់ស្មានតម្លៃរបស់របរដែលគាត់រកឃើញនៅក្នុងបន្ទប់ ​គាត់​រក​ចំណូល​បាន​ដល់​ទៅ ២៥ ម៉ឺន​ដុល្លារ។ បន្ទាប់​មក គាត់​បាន​រៀបចំ​បើក​ការ​ដេញ​ថ្លៃដើម្បីលក់ទំនិញទាំងអស់ ហើយគ្រោង​នឹង​ប្រើ​វា​ដើម្បី​បើក​ហាង​កាហ្វេ ធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់​លោក​ក្លាយ​ជា​ការ​ពិតនាងថ្ងៃខាងមុខ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីពីរនាក់បងប្អូន​នៅអាមេរិក វិះនឹង​ស្លាប់ដោយសារតែប្រើសំឡីអនាម័យមួយប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម