Connect with us

ជីវិតកម្សាន្ដ

មហាជនសរសើរអតីតតួចារកម្ម០០៧ James Bond ទោះអាយុ ៧០ ឆ្នាំ ក៏នៅតែសង្ហា

បានផុស

នៅ

អតីតតួឯក James Bond (Agent 007) ស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រភាពយន្តជុំវិញពិភពលោក តាំងពីក្នុងទសវត្សរ៍ទី៩០ Pierce Brosnan ដែលដើរតួនេះទាំង ៤ភាគ ដោយចាប់ផ្តើមពី Goldeneye (១៩៩៥) និងរឿង Die Another Day (២០០២)។

តារាសម្តែងជនជាតិអៀរឡង់រូបនេះ បច្ចុបន្បន្នមានអាយុ ៧០ ឆ្នាំ ស្របពេលដែល Pierce Brosnan ថ្មីៗនេះត្រូវបានគេប្រទះឃើញដើរទិញឥវ៉ាន់ និងធ្វើកិច្ចការផ្សេងៗនៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា មើលទៅក្មេងជាងវ័យក្នុងពណ៌ខ្មៅទាំងអស់ជាមួយស្បែកជើងស្បែកពណ៌ត្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញតាមរយៈរូបភាពដែលអ្នកគាំទ្របានឃើញនិងបញ្ចេញមតិថាមិនថាពេលវេលាទៅជាយ៉ាងណានោះទេអតីតតួឯក James Bondនៅតែស្រស់សង្ហានិងគួរជាទីចាប់អារម្មណ៍ដដែល។ ត្បិតថាលោកមានអាយុ៧០ ឆ្នាំហើយក្ដី ប៉ុន្តែភាពរឹងមាំលើរាងកាយរបស់លោកនៅស្ថិតស្ថេរដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dailymail

ចុចអាន៖សម្រស់របស់ Kim Yoo Jung ពីតារាកុមារីតូច ទៅជាតួឯកស្រីល្បីល្បាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម