ជីវិតកម្សាន្ដ
សម្រស់របស់ Kim Yoo Jung ពីតារាកុមារីតូច ទៅជាតួឯកស្រីល្បីល្បាញ
Kim Yoo Jung ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈជាតារាសម្ដែងតាំងពីនៅវ័យក្មេងមកម៉្លេះ។ នាងបានបង្ហាញខ្លួនជាតារាម៉ូដែលសម្រាប់ម៉ាកនំខេកនៅអាយុ ៤ ឆ្នាំ។

តារាសម្ដែងរូបនេះ បានចូលប្រឡូកក្នុងវិស័យសម្តែងជាលើកដំបូងក្នុងឆ្នាំ ២០០៤ ។ នៅពេលនោះនាងមានអាយុត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ ហើយនៅឆ្នាំ ២០០៨ នាងបានឈ្នះការសំដែងដំបូងរបស់នាង។ ពានរង្វាន់ជាមួយនឹងរង្វាន់ជា ‘តារាសម្តែងកុមារល្អបំផុត’ នៅកម្មវិធី SBS Drama Awards សម្រាប់រឿងភាគ Painter of the Wind។
ក្នុងឆ្នាំ ២០១៦ នាងបានទទួលតំណែងជាតួឯកស្រីជាលើកដំបូងក្នុងរឿងភាគ Moonlight Drawn By Clouds ឬជាចំណងជើងជាភាសាខ្មែរ ស្នេហ៍ក្នុងពន្លឺព្រះច័ន្ទដោយដើរតួជាអាមាតស្រីឈ្មោះ Hong Ra-On។ លើសពីនេះ នៅពេលនាងកាន់តែធំឡើង សម្រស់កាន់តែស្អាត រហូតក្លាយជាកូនសំណព្វចិត្តរបស់អាស៊ីតាំងពីពេលនោះមក។
សូមបញ្ចាក់ដែរថា Kim Yoo Jung ទទួលបានការចាប់អារម្មណ៍ជាសាធារណៈសម្រាប់ការសម្ដែងនៅក្នុងរឿងភាគទូរទស្សន៍ Dong Yi (២០១០), Moon Embracing the Sun (២០១២), May Queen (២០១២), Golden Rainbow (2013), Secret Door (២០១៤) និង Angry Mom (2015)។ នាងក៏បានសម្តែងក្នុងខ្សែភាពយន្ត Commitment (២០១៣), Thread of Lies (២០១៤) និង Circle of Atonement (2015)។ នាងបានរៀបចំកម្មវិធីតន្ត្រី Inkigayo ពីខែវិច្ឆិកា ២០១៤ ដល់ខែមេសា ២០១៦៕

សូមទស្សនាសម្រស់របស់តារាសម្ដែង Kim Yoo Jung






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BIGHIT បញ្ជាក់កាលបរិច្ឆេទចូលបម្រើយោធារបស់សមាជិក BTS នៅសល់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


