Connect with us

ព័ត៌មានជាតិ

ផែនទីបង្ហាញផ្លូវរបស់ ក្រសួងការងារ ជាយុទ្ធសាស្ត្រគន្លឹះប្រែក្លាយពលរដ្ឋកម្ពុជាមានចំណូលខ្ពស់

បានផុស

នៅ

«ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពី​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ឆ្នាំ ២០២៣-២០៣៥» គឺជា​ផែនទី​គូសវាស​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា មាន​ចក្ខុវិស័យ​ដើម្បី​ផលិត ឬ​ប្រែក្លាយ​កម្លាំង​ពលកម្ម ឬ​ធនធាន​មនុស្ស​កម្ពុជា ជា​ធនធាន​ជន្ទល់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​សមត្ថភាព និង​ផលិត​ភាព​ខ្ពស់ ឆ្លើយតប​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​អនាគត និង​ផ្តល់​ឱកាស​ទទួល​បាន​ការ​សិក្សា​ពេញ​មួយ​ជីវិត និង​ធានា​ថា​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត មាន​ការងារ​ធ្វើ​ល្អ​សមរម្យ សេចក្ដី​ថ្លៃថ្នូរ និង​កម្រិតជីវភាព​កាន់តែ​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​គោលនយោបាយ​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នេះ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​ហៅ​ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពី​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ឆ្នាំ ២០២៣-២០៣៥ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នា​ពេលនេះ ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ ដើម្បី​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ពី​អតិពលកម្ម​ទៅ​ជា​កម្លាំង​មាន​ជំនាញ​ជាក់លាក់​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដែល​គូសវាស​យ៉ាង​ម៉ត់ចត់​នេះ។ ​

សម្រាប់​លោក​បណ្ឌិត ផែនទី នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំនាញ ចំណូល​ខ្ពស់ ត្បិត​ថា​ទីផ្សារ​ការងារ​នឹង​ទាក់ទាញ​នូវ​ការ​វិនិយោគ​បែប​បច្ចេកវិទ្យា​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន ដែល​ជា​កត្តា​នាំ​ឲ្យ​ជីវភាព​ពួកគាត់​កាន់តែ​ប្រសើរ​ឡើង។

សូម​បញ្ជាក់​ថា តាមរយៈ​គោលនយោបាយ​ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពី​ការ​អភិវឌ្ឍ​ជំនាញ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​សសរស្ដម្ភ​យុទ្ធសាស្ត្រ​ចំនួន ៥ ដើម្បី​សម្រេច​មហិច្ឆតា​នេះ គឺ ៖ ទី១.ការ​ពង្រឹង​គុណភាព​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ទី២.ការ​លើក​កម្ពស់​កិត្តិនាម និង​ការ​ផ្សព្វផ្សាយ។ ទី៣.ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្ម។ ទី៤.អភិបាលកិច្ច និង​ភាព​ជា​អ្នកដឹកនាំ និង​ទី៥.ការ​ផ្តល់​ហិរញ្ញប្បទាន និង​ចីរភាព។ តាមរយៈ​សសរស្ដម្ភ​ទាំងនេះ ក្រសួង រំពឹង​ថា នឹង​មាន​លទ្ធភាព​បំពេញ​សក្ដានុពល នៃ​ការ​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន និង​អនាគត ដើម្បី​រួមចំណែក​រក្សា និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​អះអាង​ថា ដើម្បី​ឲ្យ​គោលនយោបាយ​នេះ​ជោគជ័យ​ទៅ​បាន រដ្ឋាភិបាល​តែ​ម្នាក់​មិន​អាច​អនុវត្ត​ជោគជ័យ​បាន​ឡើយ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម