ព័ត៌មានជាតិ
១១ ខែនេះ រដ្ឋ ចំណាយថវិកាជាង ១៥,៨ ពាន់លានរៀល ដល់សមាជិក ប.ស.ស ជាស្ត្រីសម្រាលកូនជិត ៤ ម៉ឺននាក់
យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមប្រមាណជាង ១៥,៨ ពាន់លានរៀល ដល់សមាជិក ប.ស.ស ជាស្ត្រីសម្រាលកូនសរុបចំនួន ៣៩ ៣៩២ នាក់ ដែលមានកូនសរុប ៣៩ ៦៧២ នាក់។

ក្នុងនោះមានស្ត្រីសម្រាលបានកូនភ្លោះ ២ មានចំនួន ២៧១ នាក់ និងស្ត្រីសម្រាលបានកូនភ្លោះ ៣ មានចំនួន ៣ នាក់ ដោយស្ត្រីមានផ្ទៃពោះសម្រាលបានកូន ១ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

គួរបញ្ជាក់ថា ការបើកប្រាក់ឧបត្ថម្ភជូនដល់សមាជិក ប.ស.ស ជាស្ត្រីសម្រាលកូននេះ ធ្វើឡើងតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


