ព័ត៌មានជាតិ
នាយកដ្ឋាននីតិកម្ម ពង្រឹងការកសាងលិខិតបទដ្ឋានគតិយុត្តគាំទ្រការងារនីតិកម្ម
នាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្តីពី “ការកសាងលិខិតបទដ្ឋានគតិយុត្តគាំទ្រការងារនីតិកម្ម និងអភិវឌ្ឍសមត្ថភាពលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការវិស័យអប់រំ” រយៈពេល ២ថ្ងៃ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត។

ពិធីបិទសិក្ខាសាលា បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតី លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការយល់ដឹងរបស់បុគ្គលិកអប់រំ សំដៅបំពេញការងារឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំ និងដើម្បីកសាងផែនការសម្រាប់នាយកដ្ឋាននីតិកម្មអនុវត្តនៅ ឆ្នាំ២០២៤ ខាងមុខ។

អង្គសិក្ខាសាលាបានសម្រេចនូវលទ្ធផលមានជាអាទិ៍៖
– សេចក្តីព្រាងសៀវភៅណែនាំបច្ចេកទេស ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារវិស័យអប់រំ
– សេចក្តីព្រាងផែនការកសាងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤-២០២៨
– ការរៀបចំរបាយការណ៍បឋមលើផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ ស្តីពីការអប់រំកាយ និងកីឡា
– សេចក្តីព្រាងសេចក្តីណែនាំ ស្តីពីចំណាត់ការបុគ្គលិកដែលជាប់ពាក់ព័ន្ធបណ្តឹងនៅតុលាការ។



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


