ព័ត៌មានជាតិ
បេក្ខជន ៣ ៣៨១ នាក់ត្រូវបានទទួលស្គាល់ជាផ្លូវការ ចូលប្រឡងជ្រើសរើស មន្ត្រីសិកម្មឃុំ ២០២៣
ក្រសួងមុខងារសារធារណៈបានសម្រេចទទួលស្គាល់បេក្ខជន សម្រាប់ការប្រឡងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ដែលមានឈ្មោះបេក្ខជនចំនួន ៣ ៣៨១ នាក់។ ការប្រឡងនឹងរៀបចំធ្វើឡើង នៅថ្ងៃទី ១៧ ខែធ្នូ នៅសាកលវិទ្យាលភូមិន្ទភ្នំពេញ។
វិញ្ញាសាប្រឡងជ្រើសរើមន្ត្រីកសិកម្មឃុំ ត្រូវធ្វើភ្លាមប្រឡងភ្លាមក្នុងថ្ងៃតែមួយមាន ៣ វិញ្ញាសា រួមមាន៖ ជំនាញកសិកម្ម រយៈពេល ២ ម៉ោង វិញ្ញាសាភាសារអង់គ្លេស រយៈពេល ១ ម៉ោង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅរយៈពេល១ ម៉ោង។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលយកមូលដ្ឋានអ្នកចេះជាប់ ដូចការប្រឡងបាក់ឌុបដែរ ខណៈយន្តការរៀបចំការប្រឡងធ្វើឡើងដោយយុត្តិធម៌ និងតម្លាភាព ហើយអនុញ្ញាតឱ្យភាគពាក់ព័ន្ធចូលរួមតាមដានដំណើរការប្រឡង និងកែវិញ្ញាសារ។
បេក្ខជនចូលរួមប្រឡងធ្វើជាមន្រ្តីកសិកម្មឃុំសង្កាត់នៅថ្ងៃទី ១៧ ធ្នូ ២០២៣ សរុបមានចំនួន ៣ ៣៨១ នាក់ សម្រាប់ការជ្រើសរើស ២៥០ នាក់។ នៅដើមឆ្នាំ ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត និង ឆ្នាំ ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១ ៦០០ នាក់៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង