Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ចាប់ខ្លួនមនុស្សជាង៣០០នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយក្រុម រដ្ឋឥស្លាម

បានផុស

នៅ

ក្នុងប្រតិបត្តិការទូទាំង៣២ខេត្ត ប្រទេសតួកគីបានចាប់ខ្លួនមនុស្ស៣០៤នាក់ ពីបទសង្ស័យមានទំនាក់ទំនងជាក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Ali Yerlikaya នៅថ្ងៃសុក្រទី២២ខែធ្នូ។ 

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគីលោក Ali Yerlikaya (រូបថត៖ News in France)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yerlikaya បានឲ្យដឹងថា ប្រតិបត្តិការ Operation Heroes-34 គឺធ្វើឡើងទូទាំងប្រទេស ហើយជាលទ្ធផល ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈភាគច្រើនត្រូវនាំយកទៅឃុំឃាំងនៅទីក្រុងអង់ការ៉ា អ៊ីស្តង់ប៊ុល និងអ៊ីស្មៀរ។

លោកប្រកាសក្តែងៗថា “យើងនឹងមិនអនុញ្ញាតឲ្យក្រុមភេរវករណាមួយ បំផ្លាញសន្តិភាពនិងសាមគ្គីភាពរបស់ប្រជាជនយើងបានជាដាច់ខាត ហើយយើងនឹងបន្តប្រយុទ្ធខ្លាំងដៃបំផុត”។

នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ តួកគី បានបង្កើនប្រតិបត្តិការប្រឆាំងនឹងចលនាសកម្មប្រយុទ្ធឃើដរដ្ឋឥស្លាម បន្ទាប់ពីក្រុមនេះ បំផ្ទុះគ្រាប់បែកក្បែរអគាររដ្ឋាភិបាលក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃទី១ខែតុលា។

(រូបថត៖ Anadolu)

លើសពីនេះ តួកគី បានសម្រុកវាយប្រហារដោយមិនដកដៃលើគណបក្សកម្មករឃើដ (PKK) ដែលខ្លួនចាត់ទុកជាអង្គការភេរវករ ទាំងក្នុងប្រទេសនិងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រុមរដ្ឋឥស្លាម គ្រប់គ្រងបានមួយភាគបីនៃប្រទេសអ៊ីរ៉ាក់និងស៊ីរី ពេលដែលសកម្មភាពរបស់ពួកគេឈានដល់ចំណុចកំពូលក្នុងឆ្នាំ២០១៤ ប៉ុន្តែក្រោយមក ទោះបីជាក្រុមនេះ ត្រូវរងការបរាជ័យស្ពឹកមុខក៏ដោយ ប៉ុន្តែពួកគេនៅតែប្រមែប្រមូលកម្លាំង ដើម្បីបន្តការវាយប្រហារដដែល។

ពួកគេបានបើកការវាយប្រហារម្តងហើយម្តងទៀត នៅទូទាំងប្រទេសតួកគី រួមមានដូចជានៅក្លិបរាត្រីក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៧ ដែលសម្លាប់មនុស្ស៣៩នាក់ជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម