ព័ត៌មានជាតិ
កម្ពុជា-ចិន សម្ពោធបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន
បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយរៀបចំក្នុងដំណាក់កាលដ៏លំបាក នៃជំងឺរាតត្បាតដោយកូវីដ-១៩។

បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានរាយការណ៍ពីសកម្មភាព និងកិច្ចសហការយ៉ាងល្អជាមួយ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដើម្បីសម្រួលដល់ការសិក្សារបស់សាធារណជនឈ្វេងយល់ពីបញ្ហាគ្រឿងញៀន។

ក្នុងនាម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសសើរ ថ្លែងដល់កិច្ចខំរៀបចំបាននូវបណ្ណាល័យ និងអរគុណដល់ភាគីមិត្តចិន ដែលផ្តល់អំណោយរៀបចំបាននូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំ ជាការអទិភាពដើម្បីបញ្ចូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជន កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់ នៃគ្រឿងញៀន “យុវជនល្អមានសមត្ថភាព ប្រទេសអភិវឌ្ឍលឿន”។

លោក ចាង ឈាង (Mr.CHANG JIAN) អនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “យុវជនខ្លាំង ប្រទេសខ្លាំង ” យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ឱ្យពួកគាត់ចៀសចាកផុតពីបញ្ហាគ្រឿងញៀន ជឿជាក់ថា សាធារណជន អាចធ្វេីការងារស្រាវជ្រាវដើម្បីយល់ដឹង ហេីយចៀសចាកផុតពីបញ្ហាគ្រឿងញៀន។ ចិនបន្តអនុវត្តគោលការណ៍ ជួយគ្នាទៅវិញទៅមក នឹងជួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនាមជាមិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៃទម្រង់មិត្តភាពត្បូងពេជ្រ។

ក្នុងនាម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសសើរ ថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្ត នៃគោលការណ៍មិត្តភាពគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជាធ្វើឱ្យកម្ពុជា-ចិន មានពន្លឺរស្មីឆោមពណ៌ដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា ហើយបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹងចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយបានបញ្ហាបង្កឡេីងដោយគ្រឿងញៀន ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិស្របតាមគោលដៅអភិវឌ្ឍជាតិកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


