ជីវិតកម្សាន្ដ
ហ៊ិន ច័ន្ទនីរ័ត្ន បំពេញក្តីស្រមៃថ្ងៃរៀបមង្គលការស្លៀករ៉ូបកូនក្រមុំរចនាដោយស្នាដៃកូនខ្មែរ
ដូចទស្សនិកជនដឹងហើយថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ជាថ្ងៃសិរីសួស្ដី នៃអាពាហ៍ពិពាហ៍របស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមីលោក ឌី ពេជ្រ ដែលបានរៀបចំឡើងយ៉ាងអធិកអធមស្ថិតនៅគេហដ្ឋានដ៏ធំស្កឹមស្កៃនារាជធានីភ្នំពេញ។

ចំពោះទិដ្ឋភាព នៃថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី គេសង្កេតឃើញមានការរៀបចំតែងលម្អរោងជ័យយ៉ាងស្រស់ស្អាត ប្រណិត និងសម្រិតសម្រាំងជាទីបំផុត។ ទន្ទឹមនោះដែរ អ្នកគាំទ្រ និងមហាជន ក៏ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនក្រមុំ-កំលោះ ១ គូ នេះបង្ហាញខ្លួនក្នុងឈុតរៀបការ និងឈុតប្រពៃណីតាមទំនៀមទម្លាប់របស់ខ្មែរ។

អ្វីដែលកាន់តែពិសេសថែមទៀតមានការបង្ហើបពីមិត្តភ័ក្ដិស្និទ្ធស្នាលថា ថ្ងៃមង្គលការ ពិធីការិនីអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបំពេញតាមក្តីស្រមៃរបស់ខ្លួនដោយស្លៀករ៉ូបរចនាឡើងជាស្នាដៃកូនខ្មែរ។ បើតាមការបញ្ជាក់ពី កញ្ញា ណាក់ ស្រីណា ដែលបានចូលរួមធ្វើជាអ្នកកំដរ ហ៊ិន ច័ន្ទនីរ័ត្ន និយាយឲ្យដឹងថា «គាត់ (នីរ័ត្ន) ប្រាប់ខ្ញុំថា គាត់ចង់ស្លៀករ៉ូបដែលកាត់ដេរដោយស្នាដៃកូនខ្មែរ នៅថ្ងៃរៀបការរបស់គាត់ គាត់មិនចង់ទិញរ៉ូបដែលមានតម្លៃថ្លៃពីក្រៅប្រទេសឡើយ»។

គួររំលឹកថា នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ កាលពីថ្មីៗនេះ មានការផ្តល់នូវកិត្តិយសអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងមន្ត្រីថ្នាក់ដឹកនាំនៅតាមស្ថាប័នធំៗ មួយចំនួន ព្រមទាំងសមាជិកគ្រួសារ រួមនឹងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងច្រើនកុះករផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


