ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី ១ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។

ពិធីធ្វើឡើងក្រោមអធិបតីភាពលោក លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប និងយាងចាប់ឆ្នោតដោយសម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ។ ជាលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី ១, គណបក្សឆន្ទៈខ្មែរ ទទួលបានលេខរៀងទី ២, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី ៣ និងគណបក្សកម្លាំងជាតិ ទទួលបានលេខរៀងទី ៤។

លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត មានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអ្នកបោះឆ្នោត និងអង្គបោះឆ្នោត អាចស្គាល់បានដោយ ងាយស្រួលនូវគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។

លោក ប្រាជ្ញា ចន្ទ ក៏បានឲ្យដឹងដែរថា ការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ គ.ជ.ប បានទទួលរួចហើយ នូវបញ្ជីឈ្មោះតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ក្នុងតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១,៧៤៧ នាក់។
លោកបន្ថែមទៀតថា គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ក្នុងគោល បំណងបម្រើឲ្យការប្តឹងតវ៉ា ឬប្តឹងជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខ។ សមាជិកព្រឹទ្ធសភា មានចំនួន ៦២រូប ដោយក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


