ព័ត៌មានអន្ដរជាតិ
Breaking News! យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន បុកជាមួយយន្តហោះឆ្មាំសមុទ្រ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ
យោងតាមក្រុមហ៊ុន Japan Airlines បានឲ្យដឹងថា ជើងហោះហើរលេខ ៥១៦ ដែលធ្វើដំណើរពីអាកាសយានដ្ឋាន New Chitose បានបុកជាមួយយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុន បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Haneda បណ្ដាលឲ្យយន្តហោះរបស់ក្រុមហ៊ុនមួយនេះកំពុងឆេះយ៉ាងសន្ធោសន្ធៅ ខណៈអ្នកដំណើរប្រមាណ ៣៦៧ នាក់ក៏ត្រូវបានជម្លៀសចេញផងដែរ ។

វីដេអូពីកាមេរ៉ាដែលដំឡើងដោយទូរទស្សន៍ NHK នៅអាកាសយានដ្ឋាន Haneda បង្ហាញពីអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបង្អួចរបស់យន្តហោះរបស់ក្រុមហ៊ុន Japan Airlines នៅម៉ោង ៦ ល្ងាចថ្ងៃទី២ ខែមករានេះ ខណៈក្រុមការងារពន្លត់អគ្គីភ័យក៏កំពុងញាប់ដៃញាប់ជើងបាញ់ទឹកពន្លត់ភ្លើងផងដែរ ។
យោងតាមក្រុមហ៊ុន Japan Airlines បានឲ្យដឹងថា យន្តហោះដែលកំពុងឆេះនេះ គឺចាកចេញពីព្រលានយន្តហោះ New Chitose នៅម៉ោង ៤ រសៀល និងចុះចតនៅអាកាសយានដ្ឋាន Haneda នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាចថ្ងៃទី២ ខែមករានេះ ខណៈខាងក្រុមហ៊ុនកំពុងវាយតម្លៃការខូចខាត ។
គួរបញ្ជាក់ថា ក្រៅពីជួបហេតុការណ៍ដ៏សោកនាដកម្មនេះហើយ ជប៉ុនក៏កំពុងរងទុក្ខពីគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រនៅខេត្ត Ishikawa កាលពីព្រឹកថ្ងៃទី១ ខែមករា ដោយរហូតមកដល់ពេលនេះបានសម្លាប់មនុស្សដល់ ៣០ នាក់ហើយ ខណៈគ្រោះធម្មជាតិមួយនេះក៏បំផ្លាញសំណង់អគារ កាត់ផ្តាច់អគ្គិសនីចំពោះមនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋ រត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាពផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះរញ្ជួយដីនៅ ជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


