ព័ត៌មានអន្ដរជាតិ
មុនបិទបញ្ចប់យុទ្ធនាការបោះឆ្នោត តើលោក Trump និងលោក Biden ចេញឃោសនានៅរដ្ឋណាខ្លះ?
ប្រធានាធិបតីអាមេរិក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden បានចំណាយពេលប៉ុន្មានម៉ោងចុងក្រោយនៃការបិទបញ្ចប់នៃយុទ្ធនាការឃោសនាដល់អ្នកបោះឆ្នោតនៃការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅក្នុងរដ្ឋសំខាន់ៗ ។
លោក Biden បានធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania និងរដ្ឋ Ohio ខណៈលោក Trump បានធ្វើដំណើរទៅសមរភូមិបោះឆ្នោតនៅរដ្ឋ Wisconsin រដ្ឋ Michigan រដ្ឋ North Carolina និងរដ្ឋ Pennsylvania ។

ទន្ទឹមនោះងាកទៅមើលការស្ទង់មតិថ្នាក់ជាតិបានបង្ហាញថា លោក Biden បាននាំមុខនៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារនេះដោយទទួលបានសម្លេង ៥១ ភាគរយ ខណៈលោក Trump មានសម្លេង ៤៣ ភាគរយប៉ុណ្ណោះ ។ ប៉ុន្តែការនាំមុខរបស់គាត់គឺតិចតួចប៉ុណ្ណោះនៅក្នុងរដ្ឋមួយចំនួនតូចដែលអាចសម្រេចលទ្ធផលនៃជ័យជម្នះ ។
ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី បេក្ខជនត្រូវទទួលបានសម្លេងគាំទ្រយ៉ាងហោចណាស់ចំនួន ២៧០ សម្លេងនៅក្នុងការបោះឆ្នោត Electoral College ឬអង្គអ្នកបោះឆ្នោតតំណាង ។ រដ្ឋអាមេរិកនីមួយៗទទួលបានចំនួនសម្លេងជាក់លាក់មួយផ្នែកអាស្រ័យលើប្រជាជនរបស់ខ្លួន ហើយមានចំនួនសរុប ៥៣៨ សម្លេងសម្រាប់ជ័យជម្នះ ។

ប្រព័ន្ធនេះពន្យល់ពីមូលហេតុដែលបេក្ខជនអាចទទួលបានសម្លេងគាំទ្រច្រើនបំផុតទូទាំងប្រទេសដូចដែលលោកស្រី Hillary Clinton បានធ្វើកាលពីឆ្នាំ ២០១៦ ប៉ុន្តែនៅតែចាញ់ការបោះឆ្នោត ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃអង្គារកើតឡើងចំពេលដែលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លង និងការស្លាប់ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោកដោយរាយការណ៍ថាមានអ្នកឆ្លងថ្មីជាង ៨១,០០០ នាក់គិតត្រឹមតែក្នុងមួយថ្ងៃអាទិត្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ មិនទាន់ដល់ថ្ងៃផង ជនជាតិអាមេរិកជាង៩០លាននាក់បោះឆ្នោតរួចទៅហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


