ព័ត៌មានអន្ដរជាតិ
មិនទាន់ដល់ថ្ងៃផង ជនជាតិអាមេរិកជាង៩០លាននាក់បោះឆ្នោតរួចទៅហើយ
បើយោងតាមការបូកសរុបកាលពីថ្ងៃសៅរ៍ពីគម្រោងបោះឆ្នោតសហរដ្ឋអាមេរិកនៅឯសាកលវិទ្យាល័យ Florida បានឲ្យដឹងថា ប្រជាជនអាមេរិកជាង៩០លាននាក់បានបោះឆ្នោតរួចទៅហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនេះបង្ហាញពីអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។
អត្រាបំបែកឯតទគ្គកម្មនេះពោលស្មើនឹងប្រហែល៦៥ភាគរយនៃចំនួនអ្នកចេញទៅបោះឆ្នោតសរុបក្នុងឆ្នាំ២០១៦គឺបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍ចំពោះការបោះឆ្នោតអាណត្តិនេះ។

មនុស្សមួយចំនួនធំបានបោះឆ្នោតតាមអ៊ីមែលឬនៅតាមកន្លែងបោះឆ្នោតដោយផ្ទាល់ស្របពេលមានក្តីព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩នៅកន្លែងបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា។
តាមការស្ទង់មតិក្នុងប្រទេសបានបង្ហាញថា លោក Trump កំពុងតាមពីក្រោយលោក Biden ចំពេលមានការរិះគន់ចំពោះការដោះស្រាយរបស់រដ្ឋបាលលោក Trump លើជំងឺកូវីដ១៩ដែលបានសម្លាប់មនុស្សជិត២២៩,០០០នាក់នៅសហរដ្ឋអាមេរិកខណៈការឆ្លងប្រចាំថ្ងៃបានបំបែកកំណត់ត្រាថ្មីម្តងទៀតស្របពេលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។

ក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកទៅបោះឆ្នោតនឹងមានលើស១៣៨លាននាក់ដែលបានទៅបោះឆ្នោតនៅក្នុងឆ្នាំ២០១៦។
នៅក្នុងរដ្ឋចំនួន២០ដែលរាយការណ៍អំពីទិន្នន័យចុះឈ្មោះគណបក្ស អ្នកប្រជាធិបតេយ្យដែលបានចុះឈ្មោះចំនួន១៩.៩លាននាក់បានបោះឆ្នោតរួចទៅហើយបើប្រៀបធៀបទៅនឹងអ្នកសាធារណរដ្ឋចំនួន១៣លាននាក់និងមនុស្ស១០.១លាននាក់ដែលមិនមានកាន់ខាងគណបក្សណា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


