ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ស្នើឲ្យភាគីពាក់ព័ន្ធក្នុងរឿងក្ដី ត្រូវបង្ហាញភាពស្មោះត្រង់ ខណៈរឿងក្ដីមួយមានភាគីយ៉ាងតិច ២
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឲ្យភាគីពាក់ព័ន្ធក្នុងរឿងក្ដីណាមួយ ត្រូវបង្ហាញភាពស្មោះត្រង់ទាំងអស់គ្នា ហើយពាក្យថា យុត្តិធម៌ គឺត្រូវរកឲ្យឃើញការពិត ពោលគឺត្រូវថ្លឹងថ្លែងទាំងអស់។

ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។
លោក កើត រិទ្ធ មានប្រសាសន៍ថា ក្នុងរឿងក្ដីមួយ មិនមែនមានភាគីតែមួយនោះទេ ដោយមានភាគីយ៉ាងតិច ២ ហើយរឿងក្ដីខ្លះ អាចមានដល់ ៣ ឬ ៤ភាគីឯណោះ។ ដូច្នេះ មិនប្រាកដថា យកព័ត៌មានពីភាគីតែម្ខាង ហើយអះអាងថា ភាគីម្ខាងនោះត្រឹមត្រូវទេ ដោយត្រូវយកព័ត៌មានពីភាគីម្ខាងទៀត។
លោកលើកឡើងថា មិនប្រាកដថា ភាគីម្ខាងទៀតនៃរឿងក្ដី គាត់ចេះលេងបណ្ដាញសង្គមឬក៏អត់នោះទេ ជួនកាលគាត់មិនចេះលេង។ ដូច្នេះហើយ ប៉ុន្តែពាក្យថា យុត្តិធម៌មួយ គឺត្រូវរកឲ្យឃើញការពិត ការពិត គឺត្រូវថ្លឹងថ្លែងទាំងអស់ គ្រប់កន្លែងទាំងអស់។
លោក កើត រិទ្ធ បានបន្ថែមថា «យើងខ្ញុំនៅទីនេះ គឺមានបទពិសោធន៍នេះច្រើន ដាក់ពាក្យបណ្ដឹងមក ជួនកាលយើងពិនិត្យមើល គ្រាន់តែអានហើយភ្លាម ហូរ! អយុត្តិធម៌ម៉េចណ៎ យើង អ្នកណា ក៏ដឹងថា រឿងហ្នឹងវាមើលទៅអយុត្តិធម៌ណាស់ សុំរបាយការណ៍ពីតុលាការយកមកមើល ភ្ជាប់ជាមួយឯកសារសំណុំរឿង ជាពិសេសភាគីម្ខាងទៀត យកមកមើលហ្អាករឿងនេះអញ្ចេះសោះ វាទៅជា Version មួយផ្សេងទៀត»។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ដើម្បីចង់លើកកម្ពស់យុត្តិធម៌ ត្រូវមានវិធីសាស្រ្ដធានាបានការស្វែងរកឲ្យឃើញនូវការពិត ដោយមិនមែនយុត្តិធម៌ចេញពីភាគីម្ខាងនោះទេ។
លោកថា «យើងចង់លើកម្ពស់យុត្តិធម៌ យើងត្រូវមានវិធីសាស្រ្ដរបស់យើង ដែលធានាឲ្យបានការស្វែងរកឲ្យឃើញនូវការពិត មិនមែនយុត្តិធម៌ ចេញពីត្រឹមតែមាត់របស់បុគ្គលណាមួយទេ ប៉ុន្តែត្រូវរកការពិតជាគោលៗ ហើយយើងមានវិធីរបស់យើង ដើម្បីធ្វើ»៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


