ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋធំៗទាំង៤ ជិត២ពាន់នាក់
នៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២១ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៤ នៅរាជធានីភ្នំពេញចំនួន១៩៤៧នាក់ ស្រី៧៤១នាក់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនរ ដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកមកទទួលចាក់វ៉ាក់សាំង១៩៤៧នាក់នោះ អ្នកដែលចាក់វ៉ាក់សាំងរួចមានចំនួន១៤៩២នាក់ ស្រី៤៩៣នាក់និងអ្នក ដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន២៤៨នាក់។


លោកស្រីបានបន្តថា ក្នុងនោះនៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកមកទទួលវ៉ាក់សាំងចំនួន៤២៥នាក់ស្រី ១០៤នាក់ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួចចំនួន៣៣៩នាក់ស្រី ៧៥នាក់និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន៨៦នាក់ស្រី ២៩នាក់។ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តចំនួន៦៥៧នាក់ស្រី២៩៣នាក់ ក្នុងនោះមានអ្នកបានចាក់វ៉ាក់សាំងរួចចំនួន៤៤២នាក់ស្រី ១៦៤នាក់និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន២១៥នាក់ស្រី ១២៩នាក់។




លោកស្រីបានបន្តទៀតថា ដោយឡែកថ្ងៃទី១២កុម្ភៈ មានអ្នកមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តចំនួន៨៦៥នាក់ស្រី៣៤៤នាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងរួចចំនួន៧១១នាក់ស្រី៣៤៤នាក់និងអ្នកដែលគ្រូពេទញយមិនអនុញ្ញាតឲ្យចាក់ចំនួន១៥៣នាក់ស្រីចំនួន៩០នាក់។ គួរបញ្ជាក់ថាមន្ទីរពេទ្យរដ្ឋធំៗចំនួន៤ ដែលទទួលការចាក់វ៉ាក់សាំងកូវីដ១៩រួមមានមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រយៈពេល៣ថ្ងៃនេះ មានអ្នកទៅទទួលវ៉ាក់កូវីដ១៩នៅពេទ្យអង្គឌួងជិត២៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


