ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ មកពីថៃបានស្លាប់ ពេលដឹកដល់មន្ទីរពេទ្យ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានអះអាងថាពលករខ្មែរម្នាក់ទើបមកពីប្រទេសថៃ បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យដោយសារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងរាលដាលទៅឆ្អឹងនិងសួតបន្ទាប់ពីឆ្លងដែនចូលមកប្រទេសកម្ពុជាតាមច្រកអូរបីជាន់កាលពីថ្ងៃទី១២ខែកម្ភៈឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង៦ល្ងាច មានករណីស្លាប់ពលករខ្មែរ ០១ នាក់ ដែលមានជំងឺទើបវិលត្រឡប់ពីប្រទេសថៃភេទប្រុសអាយុ ៣៨ឆ្នាំមានទីលំនៅ ភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងរាលដាលទៅឆ្អឹងនិងសួតអ្នកជំងឺ។
ពលករខ្មែររូបនេះបានមកដល់ប្រទេសកម្ពុជាតាមច្រកអូរបីជាន់ នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១នៅ វេលាម៉ោង ២រសៀល ដោយមានអាការៈហត់នឹងពិបាកដកដង្ហើមមានស្បែកឡើងលឿងខ្លាំង បន្ទាប់មកត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរី ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកអូរជ្រៅ។
រដ្ឋបាលខេត្តបានបន្តថា នៅពេលដែលអ្នកជំងឺមកដល់មន្ទីរពេទ្យខេត្តគឺមានសភាពធ្ងន់ធ្ងរសន្លប់បាត់បង់ស្មារតីស្បែកឡើងលឿងខ្លាំង។ ភ្លាមៗនោះក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះជាបន្ទាន់ ដោយផ្ដល់អុកស៊ីហ្សែនជំនួយផ្លូវដង្ហើមម៉ាស្សាបេះដូងទៅតាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់បំផុតដោយសុខភាពរបស់អ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅៗជាលំដាប់ទោះជាក្រុមគ្រូពេទ្យខិតខំសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះគាត់បានឡើយហើយក៏បានទទួលមរណភាពនៅថ្ងៃទី ១២ខែកុម្ភៈវេលាម៉ោង៦ល្ងាចដោយមូលហេតុជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនឹងរាលដាលទៅឆ្អឹងនិងសួត។
រដ្ឋបាលខេត្តបានបន្ថែមថា តាមការសាកសួរពីប្រវត្តិអ្នកជំងឺពីក្រុមគ្រួសារបានបញ្ជាក់ថា អ្នកជំងឺនិងក្រុមគ្រួសារបានទៅរស់នៅនិងធ្វើការនៅប្រទេសថៃរយៈពេល២ឆ្នាំបន្ទាប់មកបានធ្លាក់ខ្លួនឈឺហើយបានទទួលការពិនិត្យព្យាបាលជំងឺនៅប្រទេសថៃរយៈពេល២ ខែមកហើយមុនធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញដោយគ្រូពេទ្យនៅប្រទេសថៃអស់លទ្ធភាពក្នុងការព្យាបាលហើយបានប្រាប់អ្នកជំងឺឱ្យត្រឡប់មកផ្ទះវិញ។
យោងតាមការពិនិត្យលើសំណុំឯកសារនៃការព្យាបាលនៅប្រទេសថៃដែលជាប់មកជាមួយនឹងអ្នកជំងឺបានបង្ហាញថាគាត់មានបញ្ហាសុខភាពដូចជាជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងរាដាទៅឆ្អឹងនិងសួតមានរលាកថ្លើមប្រភេទបេនិងមានជំងឺសួតអ្នកជំងឺស្លាប់បណ្ដាលមកពីជំងឺផ្ទាល់ខ្លួនរ៉ាំរ៉ៃនិងធ្ងន់ធ្ងរតែក្រុមគ្រួពេទ្យខិតខំព្យាបាលនិងសង្គ្រោះតាមលក្ខណៈបច្ចេកទេសតែនៅមិនអាចជួយស្រោចស្រង់អាយុជីវិតបាន។
រដ្ឋបាលខេត្តបានបញ្ជាក់ថាដូចនេះករណីបុរសដែលទទួលមរណកាលខាងលើមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេគឺស្លាប់ដោយសារជំងឺផ្ទាល់ខ្លួន៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


