ព័ត៌មានជាតិ
ពន្ធដារប្រកាសឲ្យម្ចាស់អាជីវកម្មរួសរាន់មកបង់ពន្ធឲ្យបានមុនថ្ងៃទី៣១មីនាខាងមុខ
អគ្គនាយកដ្ឋានពន្ធដារបានណែនាំឲ្យលោក លោកស្រីជា អភិបាល បណ្ណាធិការ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋានរួសរាន់មកប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ (ពន្ធផ្លាកយីហោនិងផ្ទាំងផ្សាយពាណិជ្ជកម្ម) លើស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យបានមុនថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ជាកំហិត ដើម្បីចៀសវាងទទួលនូវការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារបានឲ្យដឹងថា ការដាក់លិខិតប្រកាសនិងបង់ពន្ធតែមប្រិ៍សារពន្ធសម្រាប់ឆ្នាំ២០២១ នឹងផុតកំណត់នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។
ដើម្បីជៀសវាងការកកស្ទះក្នុងការទទួលលិខិតប្រកាសនិងបង់ពន្ធខាងលើ សូមលោកលោកស្រីជាអភិបាលបុណ្ណាធិកាក្រុមហ៊ុនឬម្ចាស់អាជីវកម្មដ្ឋានដែលជាអ្នកជាប់ពន្ធធំនិងអ្នកជាប់ពន្ធតូចមធ្យម ដែលមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ត្រូវអញ្ជើញមកដាក់លិខិតប្រកាសនិងប្រាក់ពន្ធតែមប្រិ៍សារពើពន្ធឲ្យបានទាន់ពេលវេលា នៅទីចាត់ការពន្ធដាររាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ីក្បែរអគ្គនាយកដ្ឋានពន្ធដារ។
លោកបានបន្តថា ចំពោះសហគ្រាសអ្នកជាប់ពន្ធតូចមធ្យម ដែលមានអាស័យដ្ឋាននៅតាមបណ្ដាខេត្ត សូមដាក់ប្រកាសនិងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធនៅតាមសាខាពន្ធដារខេត្តដែលសហគ្រាសស្ថិតនៅ។
នៅក្នុងករណីហួសការកំណត់ ក្រុមហ៊ុនឬអាជីវកម្មកដ្ឋានរបស់លោកអ្នក នឹងត្រូវទទួលរងទោសទណ្ឌតាមផ្លូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ ចំពោះតំណាងក្រុមហ៊ុនឬតំណាងម្ចាស់អាជីវកម្មដ្ឋានដែលទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធត្រូវមានលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរ។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមនិងជឿជាក់ថា លោកស្រីជាអភិបាលបណ្ណាធិកាក្រុមហ៊ុនឬម្ចាស់អាជីវកម្មនដ្ឋានយកចិត្តទុក ដាក់អនុវត្តច្បាប់ស្ដីពីសារពើពន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


