សន្តិសុខសង្គម
ស្នងការខេត្តកំពង់ស្ពឺ ច្រានចោលការផ្សព្វផ្សាយដែលលើកឡើងថា កម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងពាក់ព័ន្ធករណីលោក ង៉ាម រី
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានធ្វើការបដិសេធ និងច្រានចោលការផ្សព្វផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកចំនួន២ ដែលលើកឡើងថា កម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលោក ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីក្លែងឯកសារ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ការផ្សព្វផ្សាយនេះ គឺជារឿងមិនពិត ហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងពីរ កែសម្រួលខ្លឹមសារឡើងវិញរយៈពេលឆាប់រហ័សបំផុត ក្នុងករណីមិនកែ ក្នុងនាមអង្គភាពស្នងការដ្ឋាននគរបាលខេត្តសុំសិទ្ធិអនុវត្ដច្បាប់។
សូមជម្រាបថា បន្ទាប់កម្លាំងនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទៅសាលាដំបូងខេត្ត មានគណនីហ្វេសប៊ុកមួយបានបង្ហោះផ្សព្វផ្សាយថា «លោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានកូនចៅរបស់លោកនៅកងអន្ដរាគមន៍ការពារយ៉ាងព្រោងព្រាតជាទីបំផុត គ្រាដែលលោកត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹក១៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង»។ ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតក៏បានលើកឡើងដែរថា «ចប់ហើយលោកស្នងការរង! ភរិយាឋានៈដល់អធិការរង នគរបាលខណ្ឌសែនសុខ ថ្លើមធំធ្វើលិខិតក្លែងក្លាយទៅការប្រពន្ធថ្មី ឥឡូវខ្នោះតាមបំណង បញ្ជូនខ្លួនលោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹកថៃ្ងទី១៩ ខែមករា កម្លាំងកងអន្ដរាគមន៍ការពារសន្ដិសុខម៉ត់ចត់បំផុត!»។
សូមបញ្ចាក់បន្ថែមថា លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទួលជួយដឹកនាំការងារកងអន្តរាគមន៍ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងកាតជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ។
តាមប្រភព បានបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និង ស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ ឃុត វឌ្ឍនា អាយុ ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ន នៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តទៀតថា លោកឧត្តសេនីយ៍ត្រី ង៉ាម រី ត្រូវរៀបអាពារពិពាហ៍ជាមួយនារីម្នាក់ ឈ្មោះ ឃ.ស. មុខរបរ លក់ដូរ មានភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយសង់រោងការរួចរាល់ត្រៀមទទួលភ្ញៀវចូលរួមអបអរសាទរ និងរងចាំរាត្រីក្រេបទឹកឃ្មុំប៉ុណ្ណោះ ប៉ុន្តែសភាពការត្រូវបានផ្លាស់ប្តូរ ៣៦០ដឺគ្រេ ព្រោះបែកការដល់ប្រពន្ធដើមដែលមិនទាន់លេងលះដាច់ស្រឡះ រហូតដល់មានការឃាត់ខ្លួនតែម្តង។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវប្រឈមមុខនឹងច្បាប់ស្តីពី ឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពី ឯកពន្ធភាព និង ករណីក្លែងបន្លំឯកសារសាធារណៈក៏ត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ។ ចំណែករោងការរបស់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ដែលត្រូវទទួលភ្ញៀវនៅថ្ងៃនេះ បានរុះរើជាផ្លូវការ។ មហាជនរងចាំមើលថា ជោគវាសនាលោកផ្កាយ១ ស្នងការរងរូបនេះ តុលាការនឹងមានចំណាត់ការបែបណា? សូមរងចាំលទ្ធផលបន្ត ទៀត៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ