ព័ត៌មានជាតិ
លោក តូច ប៉ូលីវ៉ា ចុះសម្របសម្រួលការតវ៉ារវាងអ្នកម៉ៅការបន្ត និងមេម៉ៅការ ឱ្យទូទាត់ប្រាក់ឈ្នួលថ្លៃសាងសង់
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញាខេត្ត តំណាងអភិបាលខេត្ដ បានចុះសម្របសម្រួលការតវ៉ា រវាងអ្នកម៉ៅការបន្ត និងមេម៉ៅការសំណង់របស់ក្រុមហ៊ុន ឆាយណាហ៊ួយសាង ខនស្រ្តាក់សិន & ត្រេដ ឯ. ឱ្យទូទាត់ប្រាក់ឈ្នួលថ្លៃសាងសង់សសរអាគារនៃរោងចក្រ ខាត់ថាយ អឺរ ឯ.ក ឱ្យតាមត្រឹមត្រូវតាមកិច្ចសន្យាដែលធ្លាប់ធ្វើកន្លងមក ចំនួន ៤៩នាក់ ស្ថិតនៅការដ្ឋានសំណង់របស់ក្រុមហ៊ុន ខាត់ថាយ អឹរ ឯ.ក ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក តូច ប៉ូលីវ៉ា បានដោះស្រាយឱ្យភាគីក្រុមហ៊ុន ឆាយណា ហ៊ូយ សាង ខនស្ត្រាក់សិន & ត្រេដ ឯ.ក, លោក MEI QIANJIN និងភាគីអ្នកម៉ៅការ ឈ្មោះ ម៉ែន តារា ដោយនឹងចុះពិនិត្យជាក់ស្តែង ដើម្បីវាស់វែងតាមសសរដែលបានសាងសង់ និងផ្ទៀងផ្ទាត់ជាមួយគ្នា។ ការចុះពិនិត្យនេះ មានការចូលរួមត្រួតពិនិត្យពីក្រុមហ៊ុន ខាតថាយ អឺរ ឯ.ក(ម្ចាស់ សំណង់)។ ព្រោះកន្លងមក ក្នុងឆ្នាំ២០២១ លោក ម៉ែន តារា ធ្លាប់ធ្វើការងារម៉ៅការជាមួយលោក MEI QIANJIN ដោយទទួលប្រាក់ឈ្នួលថ្លៃសាងសង់ ចំនួន ៤៥ដុល្លារ ក្នុងមួយសសរ ហើយសាងសង់តែសសរ ប៉ុន្តែ បច្ចុប្បន្ន ទំហំការងារសសរ ដែលត្រូវសាងសង់មានទំហំធំជាងមុន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ជាលទ្ធផលបានផ្សះផ្សារនូវចំណុចដែលភាគីទាំងសងខាងស្នើសុំ ព្រមទាំងមានការសហការសម្របសម្រួលពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមហ៊ុន ខាត ថាយអឺរ ឯ.ក ធ្វើឱ្យការដោះស្រាយបញ្ហាមានភាពល្អប្រសើរឡើងវិញរវាងអ្នកម៉ៅការបន្ត និងមេម៉ៅការសំណង់។

នៅក្នុងការចុះដោះស្រាយនោះ ក៏មានការចូលរួមពីក្រុមការងារអធិការកិច្ច មន្ទីរកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដស្វាយរៀង តំណាងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយតឿ តំណាងក្រុមហ៊ុន ខាត ថាយអឺរ ឯ.ក តំណាងក្រុមហ៊ុន ឆាយណា ហ៊ួយ សាង ខនស្រ្តាក់សិន & ត្រេដ ឯ.ក មេម៉ៅការសំណង់ និងក្រុមកម្មករសំណង់ផងដែរ៕


ដោយ៖ភក្ដី

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ