ជីវិតកម្សាន្ដ
ដួង ម៉ានិច ប្រកាសឆន្ទៈ ថ្ងៃរៀបមង្គលការមិនទទួលទានគ្រឿងស្រវឹង
តារាសម្ដែងរាងតូចច្រឡឹង កញ្ញា ដួង ម៉ានិច ស្ងាត់ៗ ស្រាប់តែបង្ហើបប្រាប់ថ្ងៃជិតចូលរោងការជាមួយគូស្នេហ៍រូបសង្ហាវ័យប្រហែលគ្នា ខណៈនាងក៏ប្រកាសឆន្ទៈថា ក្នុងថ្ងៃរៀបមង្គលការខ្លួន គឺមិនមានការទទួលទានគ្រឿងស្រវឹងទេ។

កញ្ញា ដួង ម៉ានិច បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយថា សម្រាប់ពិធីមង្គលការរបស់នាង គ្រោងធ្វើឡើងនៅអំឡុងខែមេសា ឬ ដើមខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។ នាងបន្តថា ដោយសារតែពេលវេលាខើចពេក ទើបមង្គលការរបស់នាង និងគូស្នេហ៍ រៀបចំបែបអឺរ៉ុប ប៉ុន្តែក៏មិនរំលងប្រពៃណីខ្មែរដែរ ហើយនៅក្នុងពិធីនេះបានរៀបចំរបៀបខ្មែរខ្លះផងដែរ ជាពិសេសការរៀបចំលាងបាតជើងឪពុកម្ដាយ។

កញ្ញា ដួង ម៉ានិច បាននិយាយបន្តថា «ថ្ងៃមង្គលការខ្ញុំ គឺយើងអត់មានដាក់ស្រាទេ(គ្រឿងស្រវឹងទេ) ព្រោះតែមូលហេតុ បើយើងដាក់ស្រាទៅតាមដែលរៀនធម៌គឺមានបាប ដូច្នេះទើបយើងមិនចង់ប្រព្រឹត្ត ឬដាក់ក្នុងកម្មវិធីមង្គលនេះតែម្ដង ហើយមួយវិញទៀតដោយសារការពិសាគ្រឿងស្រវឹងបណ្ដាលឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង»។

តារាស្រី ដួង ម៉ានិច ក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធការមិនដាក់គ្រឿងស្រវឹងនេះដែរ នាងមានគម្រោងជម្រាបប្រាប់ភ្ញៀវដែលចូលរួមអំពីដំណឹងនេះឲ្យពួកគាត់បានដឹងមុន និងសុំទោសពួកគាត់សម្រាប់រឿងនេះ។

សូមបញ្ជាក់ថា តារាសម្តែង ដួង ម៉ានិច និងគូស្នេហ៍ឈ្មោះ ពុទ្ធី ឆាត ឬ ហ៊ាឆាត ដែលជាអ្នកផលិតមាតិកាតាមយូធូបដ៏ល្បីម្នាក់នោះ គឺបានទាក់ទងមើលចិត្តគ្នា និងចាប់ផ្ដើមស្រឡាញ់គ្នារយៈពេលប្រហែលជិតកន្លះឆ្នាំ រហូតឈានដល់ការសម្រេចចិត្តដឹកដៃគ្នាចូលរោងការ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


