ព័ត៌មានជាតិ
វិស័យអចលនទ្រព្យងើបឡើងសន្សឹមៗពឹងផ្អែកលើតម្រូវការក្នុងស្រុក និងលំនៅឋានតម្លៃសមរម្យ
វិស័យសំណង់ និងអចលនទ្រព្យ បានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រកួតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។

អ្នកជំនាញ មានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ នៅក្នុងឆ្នាំ ២០២៤នេះ អាចនឹងមានកំណើនលើសពីឆ្នាំ ២០២៣ តិចតួច ហើយក៏ជាឱកាសដ៏ល្អសម្រាប់អ្នកទិញទុកចំណេញរយៈពេលវែង និងអ្នកមានលុយសុទ្ធក្នុងដៃ ឬអ្នកមានរំហូរសាច់ប្រាក់ពីអាជីវកម្មរឹងមាំ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា បើទោះជាពេលនេះ ស្ថានភាពវិស័យអចលនទ្រព្យមានដំណើការមិនទាន់ប្រសើរយ៉ាងណាក្តី តែមានអ្នកវិនិយោគជាច្រើន បាននិងកំពុងបន្តទិញអចលនទ្រព្យ, នោះក៏ព្រោះតែគេធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យនេះ។ លោកឧកញ៉ា មានសុទិដ្ឋិនិយមថា ការវិនិយោគអចលនទ្រព្យនៅពេលនេះ នឹងទទួលបានផលចំណេញនៅរយៈពេលមិនលើសពី៧ឆ្នាំក្រោយនោះទេ។
វិស័យអចលនទ្រព្យក្នុងឆ្នាំនេះ មានភាពប្រសើរតិចតួចប៉ុណ្ណោះ។ នេះជាការមើលឃើញរបស់លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។
លោកលើកឡើងថា ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន ត្រូវរង់ចាំពេលវេលា ជាពិសេសផ្នែកផ្ទះល្វែង វិឡា ខុនដូ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប គឺត្រូវការពេល ១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីស្រូបទាញទីផ្សារ ពោលគឺអាស្រ័យលើស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចកម្ពុជា និងសមត្ថភាពអ្នកពាក់ព័ន្ធ រួមមាន ពលរដ្ឋ អាជីវករ សហគ្រិន និងពាណិជ្ជកម្មធុនតូច និងមធ្យម ជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញអំពីបញ្ហាប្រឈមដែលបានកើតឡើងនៅក្នុងវិស័យអចលនទ្រព្យ មានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កឱ្យមានហានិភ័យដល់ប្រជាពលរដ្ឋអ្នកទិញ។ ការផ្គត់ផ្គង់លើសតម្រូវការ ការអភិវឌ្ឍគម្រោងច្រើនជាងតម្រូវការអ្នកទិញ (ទិញទុកលក់យកចំណេញ)ក៏ជាបញ្ហាផងដែរ។ លើសពីនេះទៀត លោកមើលឃើញថា ការអភិវឌ្ឍដីឡូតិ៍ កែប្រែពីដីកសិកម្ម ទៅដីលំនៅឋាន ដែលមិនមានការត្រួតពិនិត្យច្បាស់លាស់ នាំឱ្យអ្នកទិញពិបាកនឹងរកផលចំណេញមកវិញ។ ជាមួយគ្នានេះ វិបត្តិរំហូរសាច់ប្រាក់បរទេសបានធ្វើឱ្យចរន្តនៃការទិញលក់មានការថមថយ។
សម្រាប់ជាដំណោះស្រាយស្តារវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាល ត្រូវបង្កើតគោលនយោបាយដីធ្លី និងនគរូបនីយកម្មមួយ ឱ្យបានច្បាស់លាស់ ដែលនឹងក្លាយជាបន្ទាត់ ក្នុងការអនុវត្តរួមរបស់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរ ងាយនឹងធ្វើការងារជាប្រព័ន្ធ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវអន្តរាគមន៍ប្រមូលនូវព័ត៌មានទាំងអស់ ដែលប្រជាពលរដ្ឋជួបវិបត្តិ ដើម្បីរកដំណោះស្រាយមួយសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញ ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិសង្គមកើតឡើងតទៅទៀត។ នេះជាការគូសបញ្ជាក់របស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


