ជីវិតកម្សាន្ដ
ស្ងាត់យូរ ! នាយ ឃ្លោក លេចវត្តមានកំប្លែងជាថ្មី ក្រោយដកខ្លួនពីសិល្បៈជិត ១០ ឆ្នាំ
គេចាំបានថា អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះងារជាឧកញ៉ា នាយ ឃ្លោក ដែលមានឈ្មោះពិតលោក ទុំ សារុត បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងវិស័យសិល្បៈរយៈពេលច្រើនឆ្នាំនោះ លោកក៏បានដកខ្លួនឃ្លាតឆ្ងាយពីអាជីពជាតារាកំប្លែងប្រមាណ ១០ ឆ្នាំ មកហើយ។

យ៉ាងណាអ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មី ស្រាប់តែថ្មីៗ នេះ មានដំណឹងថា តារាកំប្លែងជើងចាស់រូបនេះ បានបង្ហាញវត្តមានឡើងវិញនៅក្នុងអាជីពចាស់របស់ខ្លួន ដើម្បីបំពេអារម្មណ៍មហាជនអ្នកគាំទ្រតាមរយៈការផ្តល់សំណើចសប្បាយរីករាយដូចគ្រាមុន។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមួយការទន្ទឹងរង់ចាំទស្សនាការវិលត្រឡប់របស់ នាយ ឃ្លោក។

ដោយឡែកងាកមកមើលនៅលើទំព័រហ្វេសប៊ុក នាយ ឃ្លោក បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយខ្លឹមសារថា «ជួបគ្នាក្នុងពេលឆាប់ៗ នេះ ត្រៀមសើចហើយឬនៅ? ជាមួយផ្ទាំងទស្សនីយភាពថ្មី ប្លែក ពីកំពូលសិល្បករកំប្លែងជើងចាស់ ប៉ះអ្នកកំប្លែងជំនាន់ថ្មី នឹងនាំមកនូវភាពរីករាយ សើចក្អាកក្អាយ ជូនពុកម៉ែបងប្អូនទស្សនា ដើម្បីបំបាត់នូវទុក្ខកង្វល់គ្រប់យ៉ាង»។

ផ្អែកតាមរយៈរូបភាពដែល នាយ ឃ្លោក បានបង្ហោះនៅលើបណ្ដាញសង្គម លោកបានចូលកំប្លែងជាមួយក្រុមចាស់របស់នាយ កុយ ខណៈក្នុងនោះក៏មានតារាកំប្លែងជំនាន់ថ្មីនាយ ក្រូច ផងដែរ។ រង់ចាំមើលថា តើ នាយ ឃ្លោក នៅតែអាចរក្សាបានការគាំទ្រ និងមានអ្វីប្លែកថែមទៀត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

សូមបញ្ជាក់ថា លោក ទុំ សារុត ហៅ នាយ ឃ្លោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងងារជាឧកញ៉ាផងដែរ កាលពីខែឧសភា ក្នុងឆ្នាំ ២០១៤ កន្លងទៅ។ បន្ថែមនោះ កន្លងមក ថ្វីត្បិតលោកមមាញឹកជាមួយជំនួញយ៉ាងណា តែឧកញ៉ា ឃ្លោក ជានិច្ចកាលតែងលេចមុខក្នុងកម្មវិធីសិល្បៈម្ដងម្កាល និងការចេញមុខផ្តល់ជំនួយជួយដល់អ្នកសិល្បៈមានជំងឺ និងខ្វះខាតជាដើម៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ