កីឡា
ខេត្តកណ្តាល បើកការប្រកួតជើងឯក កីឡាសិស្សបឋមសិក្សាប្រចាំឆ្នាំ ២០២០-២០២១
ខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ ២០២០-២០២១ លើប្រភេទកីឡាចំនួន៤ បាល់ទាត់ បាល់បោះ បាល់ទះ និងអត្ត ពលកម្មជាផ្លូវការ។

កម្មវិធីនេះបានប្រព្រឹត្តិនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១ នៅតាមទីលានរបស់ខេត្ត ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងចូលរួមការប្រកួតទូទាំងប្រទេស។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០២០-២០២១ គឺជាការប្រកួតដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមចូលរួមការ ប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៥ ខែមីនារហូត ដល់ថ្ងៃទី៣ ខែមេសាខាងមុខ នៅរាជធានីភ្នំពេញ។

លោកបានបន្តថា ព្រឹត្តិការណ៍ប្រកួតជើងឯកទូទាំងប្រទេសធ្វើលើប្រភេទកីឡាចំនួន៨មុខ តែដោយឡែកសម្រាប់ការប្រ កួតនៅខេត្តកណ្តាលពេលនេះ(ថ្ងៃទី១៦ ដល់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២១) យើងដាក់ឲ្យប្រកួតនូវកីឡាចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្ត ពលកម្ម ដោយមានក្រុមកីឡាចំនួន១១ ស្រុករួមមាន៖ ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក។ ចំណែកកីឡា៤ប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមដូចជា កីឡាវាយសីវាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្តកណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវថ្នាក់ជាតិឆ្នាំ២០២០ បញ្ចប់ដោយលទ្ធផលល្អ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


