កីឡា
កម្ពុជាត្រៀមទទួលទង់ស៊ីហ្គេម២០២៣ ពីម្ចាស់ផ្ទះវៀតណាមនាចុងឆ្នាំនេះ
ភ្នំពេញ ៖ កម្ពុជាយើងត្រៀមទទួលទង់ស៊ីហ្គេមឆ្នាំ២០២៣ ពីម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃបិទបញ្ចប់កម្មវិធីស៊ីហ្គេម លើកទី៣១ ដោយវៀតណាមនឹងផ្ទេរទង់ស៊ីហ្គេមមកម្ចាស់ផ្ទះថ្មី គឺកម្ពុជា ដែលត្រូវធ្វើស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ (CAMSOC)បានលើកឡើងដូចខាងលើ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍camsoc ព្រឹកមិញនេះ មានរបៀបវារៈពីរ ដែលរបៀបវារៈទី២ គឺទាក់ទងទៅនឹងការទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម ក្រោយបញ្ចប់ស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅវៀតណាម នាដើមខែធ្នូ ខាងមុខ នេះ។
នៅក្នុងកិច្ចប្រជុំមនុស្សលោកបណ្ឌិតថោង ខុនបានបញ្ជាក់ថា នៅក្នុងកម្មវិធីបិទស៊ីហ្គេមនៅវៀត ណាម មានកម្មវិធីជាច្រើន ដែលក្នុងនោះកម្ពុជាត្រូវគោរពទង់ជាតិកម្ពុជា ការបង្ហាញទស្សនីយភាពវប្បធម៌ សិល្បៈ កីឡាអត្តសញ្ញាណជាតិខ្មែរ ដូចជារបាំអប្សរា គុនល្បុក្កតោ ដើម្បីបើកការស្វាគមន៍ទទួលប្រតិភូ កីឡាករ កីឡាការិនី នៃបណ្តាប្រទេសអាស៊ានមកស៊ីហ្គេម នៅកម្ពុជាយើង។ លោកបញ្ជាក់ទៀតថា ពេលនេះយើងទទួលបានព័ត៌មានពីម្ចាស់ផ្ទះ វៀតណាមថា នៅក្នុងពិធីសម្តែងការបង្ហាញការទទួលស្វាគមន៍ពីស៊ីហ្គេម នៅវៀតណាមមកស៊ីហ្គេមកម្ពុជានេះ គឺមានរយៈពេលប្រមាណ១៥នាទី និងមានចន្លោះ ៥០នាក់។

លោកបណ្ឌិតថោង ខុន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានទង់ស៊ីហ្គេមនេះហើយ កម្ពុជានឹងមានកម្មវិធីជាច្រើនជាបន្តបន្ទាប់ដូចជាការរាប់ថយក្រោយបន្តឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា មានន័យថា ក្នុងពេលទទួលទង់ស៊ីហ្គេម គឺព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការទទួលធ្វើម្ចាស់ផ្ទះ។ ដូច្នេះ ហើយបានជាយើងបានកំណត់ទិសដៅថា ឆ្នាំ ២០២១ គឺជាឆ្នាំចាប់ផ្តើម (Games Operat ion Time) ស៊ីហ្គេម ឆ្នាំ២០២៣ ហើយនៅក្រោយពេលទទួលទង់នេះ គឺនឹងធ្វើពិធីមួយ ទៀតនៅកម្ពុជា ដើម្បីបង្ហាញពីការត្រៀមខ្លួនឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣។ នៅដើមឆ្នាំ២០២២ យើងចាប់ផ្តើមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចាប់ផ្តើមកិច្ចប្រជុំកីឡាធំៗមួយចំនួនទៀត ដើម្បីត្រួតពិនិត្យទៅលើជំនាញនីមួយៗ និងការអនុម័តទៅលើការកំណត់ចំនួនប្រភេទកីឡា វិញ្ញាសានៃប្រភេទកីឡានីមួយៗ។ នៅក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងដឹកនាំកិច្ចប្រជុំនានា សម្រាប់ដំណើរការស៊ីហ្គេម ឆ្នាំ២០២៣។
បើតាមការបញ្ជាក់បន្ថែមឲ្យដឹងរបស់លោក វ៉ាត់ ចំរើន ថា កម្ពុជាយើងនៅមានកម្មវិធីសំខាន់មួយទៀត គឺកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន (ASEAN Submit) ហើយ CAM SOC ក៏នឹងត្រូវធ្វើកិច្ចការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ នៅក្នុងពេលកិច្ច ប្រជុំអាស៊ាននេះដែរ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងការគាំទ្របន្ថែមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាក្នុងអាស៊ានផងដែរ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


