ជីវិតកម្សាន្ដ
Taylor Swift គំរាមប្តឹងនិស្សិតម្នាក់ ពីបទបង្ហាញព័ត៌មានធ្វើដំណើរផ្ទាល់ខ្លួន
មេធាវីរបស់តារាចម្រៀង Taylor Swift បានគំរាមប្តឹងនិស្សិតម្នាក់ ពីបទយកព័ត៌មានពីការហោះហើរឯកជនរបស់នាង និងអ្នកល្បីល្បាញផ្សេងទៀតដើម្បីបង្ហាញ ដោយសារតែនេះគឺជាការតាមដានអាកប្បកិរិយា និងការគំរាមកំហែងដល់ភាពឯកជនផ្ទាល់ខ្លួន។
លើសពីនេះទៀតដែរ ការផ្សព្វផ្សាយព័ត៌មានអំពីការធ្វើដំណើរ ហើយទីតាំងបន្តត្រូវគ្នានឹងពេលវេលាជាក់ស្តែង ដោយមេធាវីរបស់ Taylor Swift បានផ្ញើលិខិតព្រមានដល់និស្សិតម្នាក់ឈ្មោះ Jack Sweeney នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ មុនពេលវាត្រូវបានបោះពុម្ពដោយសារព័ត៌មាន Bloomberg ។

ជាការពិតណាស់ លិខិតនេះបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់ Jack Sweeney អាចជាការបោកប្រាស់ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែវាជាជីវិត ឬការស្លាប់របស់កូនក្តីគាត់នាពេលនេះផងដែរ។
ទោះយ៉ាងនេះក្ដី និស្សិតរូបនេះបានធ្វើការតវ៉ានិងប្រឆាំងឆ្លើយតបថា អ្វីដែលគាត់បានចែកចាយនោះគឺជាព័ត៌មានដែលបានមកពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដែលត្រូវបានលាតត្រដាងជាសាធារណៈរួចហើយ។ សំខាន់គាតបាននិយាយទៀតថា គាត់មិនមែនជាមនុស្សតែម្នាក់ដែលតាមដានជើងហោះហើររបស់តារាល្បីៗក្នុងកម្រិតនេះទេ ខណៈដែលមេធាវី Jack Sweeney ចាត់ទុកថាវាការគំរាមកំហែងរបស់មេធាវី Taylor ថាគ្មានទម្ងន់ ហើយទំនងជាត្រូវបានបង្វែរបញ្ហានេះនៅ តារាចម្រៀងល្បីម្នាក់ត្រូវភ្លើងឆេះបំផ្លាញបរិស្ថាន ពីការធ្វើដំណើរកន្លងមកតែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ Taylor Swift មិនមែនជាតារាល្បីដំបូងគេដែលមានបញ្ហាជាមួយ Jack Sweeney នោះទេ ព្រោះគាត់ធ្លាប់មានបញ្ហាស្រដៀងគ្នាជាមួយ Elon Musk ពីមុនមកទល់នឹង Elon ដែលនិស្សិតដដែលរូបនេះបានលួចថតរូបភាពយន្តហោះឯកជនរបស់មកហាសេដ្ធីនិងជា CEO របស់ Teslaកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការវែកញែក ពីមូលហេតុដែល Taylor Swift មិនសូវមានប្រជាប្រិយភាពក្នុងប្រទេសកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?