ព័ត៌មានជាតិ
សមត្ថកិច្ច និងមន្ត្រីកាកបាទក្រហមខេត្តកោះកុង ពន្យល់ពលរដ្ឋពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ពេលមានគ្រោះមហន្តរាយកើតឡើង
នគរបាលជំនាញ និងក្រុមមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរួមគ្នាចុះពន្យល់ណែនាំ និងប្រាប់ពីវិធីសាស្ត្រប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យពេលមានគ្រោះថ្នាក់មហន្តរាយឆាបឆេះកើតឡើង។

លោក គង់ មនោ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា លោក និងកម្លាំងការដ្ឋាននគរបាលខេត្តកោះកុង បើកវគ្គផ្សព្វផ្សាយវិធានការស្តីពីការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់ប្រជាពលរដ្ឋជិត ៦០ នាក់ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ម្សិលមិញ ដើម្បីផ្តល់ចំណេះដឹងចេះថែទាំទុកដាក់ និងត្រួតពិនិត្យបំពង់ ឱ្យត្រូវតាមបច្ចេកទេស។

លោក គង់ មនោ អះអាងថា វគ្គផ្សព្វផ្សាយពីការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យពេលមានគ្រោះមហន្តរាយកើតឡើង ក៏ជាចំណែកមួយធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹង និងមានភាពជាម្ចាស់ការ ក្នុងគ្រាមានអាសន្ន អាចចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការជម្លៀសជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងមានសុវត្ថិភាព អំពីគ្រោះអគ្គិភ័យដែលកើតឡើងដោយការធ្វេសប្រហែស ដែលធ្លាប់កើតមានកន្លងមកដូចជា ការដាំស្លមិនពន្លត់ភ្លើង មិនបិទហ្គាស ការចាកចេញពីលំនៅឋានមិនបិទប៉ារ៉ែតភ្លើង ការអុជទៀន ធូប ការឆ្អើរត្រី ការលក់ប្រេងឥន្ធនៈ និងលក់ហ្គាស មិនប្រុងប្រយ័ត្នជាដើម។

ក្រុមការងារ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបង្ហាញបច្ចេកទេសក្នុងពេលជួបហានិភ័យពេលមានអគ្គិភ័យកើតឡើង និងចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗ ចំនួន ២ ដល់ប្រជាពលរដ្ឋ គឺ ៖ ទី១-វិធីប្រើប្រាស់ ថែរក្សា បំពង់ពន្លត់អគ្គិភ័យ និងទី២-ការជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ ទន្ទឹមនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក៏បានផ្តល់ជូនបំពង់ពន្លត់អគ្គិភ័យចំនួន ៣០ បំពង់ ដល់ប្រជាពលរដ្ឋមានទីលំនៅប្រឈមនឹងគ្រោះអគ្គិភ័យទុកប្រើប្រាស់តាមតម្រូវការជាក់ស្ដែង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


