ព័ត៌មានអន្ដរជាតិ
ទេសចរទៅលេងថៃ នឹងទទួលបានការធានារ៉ាប់រងសុខភាព តម្លៃ១៤០០០ដុល្លារ
តាមការចុះផ្សាយរបស់ AFP, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ គូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈថា ប្រទេសនេះបានដាក់ចេញផែនការធានារ៉ាប់រងសុខភាពដោយផ្តល់ប្រាក់រហូតដល់ ១៤០០០ដុល្លារអាមេរិក ជូនភ្ញៀវទេសចរក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង ហើយរដ្ឋាភិបាល នឹងសងសំណងរហូតដល់ ២៧៦៨៥ដុល្លារ ក្នុងករណីទេសចរបាត់បង់ជីវិតលើទឹកដីរបស់ខ្លួន។

ផែនការនេះ ត្រូវបានគេមើលឃើញថា ជាវិធីសាស្រ្តរបស់ថៃ ដើម្បីបញ្ចុះបញ្ចូលទេសចរបរទេសឲ្យមកលេងកម្សាន្តក្នុងប្រទេសរបស់ខ្លួន ក្រោយវិបត្តិកូវីដ១៩។
ការរឹតត្បិតដំណើរចេញក្រៅ ក្នុងអំឡុងជំងឺរាតត្បាត បានចោទជាបញ្ហាប្រឈមដ៏ធំដល់វិស័យទេសចរណ៍របស់ថៃ ហើយថ្វីបើកូវីដ១៩ធូរស្បើយក៏ពិតមែន ប៉ុន្តែកំណើនភ្ញៀវចូលលេងប្រទេស ក៏មិនអាចហក់ឡើងខ្ពស់ដូចជារំពឹងទុកដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកស្រី Sudawan Wangsuphakijkosol បានប្រាប់ AFP ថា តាមពិតទៅ គម្រោងសុវត្ថិភាពអ្នកធ្វើដំណើរថៃថ្មីនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១ខែមករាមកម្ល៉េះ ហើយនឹងបន្តរហូតដល់ថ្ងៃទី៣១ខែសីហា។ យុទ្ធនាការនេះ គឺមានគោលបំណងធានាដល់ភ្ញៀវទេសចរបរទេសថា ប្រទេសថៃមានសុវត្ថិភាព ហើយគ្រប់គ្នានឹងស្ថិតក្រោមការយកចិត្តទុកដាក់។

អ្នកទេសចរ អាចចុះឈ្មោះសម្រាប់គម្រោងនេះ តាមរយៈគេហទំព័រសុវត្ថិភាពអ្នកធ្វើដំណើររបស់ប្រទេសថៃ tts.go.th ហើយត្រូវបំពេញតាមលក្ខខណ្ឌ ដែលគេតម្រូវ។
យ៉ាងណាក្តី រដ្ឋាភិបាលថៃសង្កត់ធ្ងន់ថា គម្រោងនេះនឹងមិនគ្របដណ្តប់លើគ្រោះថ្នាក់ដែលបណ្តាលមកពីការធ្វេសប្រហែស ចេតនា អំពើខុសច្បាប់ ឬអាកប្បកិរិយាប្រថុយប្រថាននោះទេ។
សូមបញ្ជាក់ មនុស្សប្រហែល២៨លាននាក់ បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើងពី១១លាននាក់កាលពីឆ្នាំ២០២២ ប៉ុន្តែមិនទាន់ឈានដល់៤០លាននាក់ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថា ទេសចរនឹងឈានដល់៣៥លាននាក់ក្នុងឆ្នាំ២០២៤នេះ ជាមួយនឹងគោលដៅរកប្រាក់ចំណូលបាន៥៥ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ជាប់លេខ៩លើលោក ជាទីក្រុងមានខ្យល់ពុល ខ្លាំងបំផុត
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


