សុខភាព
WHO ព្រមានថា ប្រទេសជាងពាក់កណ្តាលផែនដី នឹងផ្ទុះជំងឺកញ្ជ្រឹល ឆ្នាំនេះ
អង្គការសុខភាពពិភពលោក បានព្រមានថា បើគ្មានវិធានការបន្ទាន់ណាមួយទេនោះ ប្រទេសជាងពាក់កណ្តាលពិភពលោក នឹងមានហានិភ័យខ្ពស់នៃការផ្ទុះជំងឺកញ្ជ្រឹលត្រឹមចុងឆ្នាំនេះ។

តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអង្គារទី២០ខែកុម្ភៈ, ករណីជំងឺកញ្ជ្រឹល បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ភាគច្រើន ជាពិសេសគឺដោយសារតែការមិនចាក់វ៉ាក់សាំងក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ ព្រោះពេលនោះ ប្រព័ន្ធសុខាភិបាលសឹងតែដួលរលំទៅហើយ។
លោកស្រី Natasha Crowcroft ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ផ្នែកជំងឺកញ្ជ្រឹលរបស់ WHO បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា “អ្វីដែលយើងព្រួយបារម្ភគឺថា ឆ្នាំ២០២៤នេះ យើងពិតជាមានចន្លោះប្រហោងយ៉ាងធំ ក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់យើង ហើយប្រសិនបើយើងមិនចាក់វ៉ាក់សាំងឲ្យបានលឿនទេនោះ ជំងឺកញ្ជ្រឹលនឹងផ្ទុះឡើងខ្លាំង។ យើងអាចមើលឃើញទិន្នន័យរបស់ WHO ដែលថា ជាងពាក់កណ្តាលនៃប្រទេសទាំងអស់លើពិភពលោក នឹងមានហានិភ័យខ្ពស់ ផ្ទុះជំងឺនេះនៅចុងឆ្នាំ”។

សូមបញ្ជាក់ កញ្ជ្រឹលគឺជាជំងឺឆ្លងខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោមប្រាំឆ្នាំ ប៉ុន្តែវាអាចការពារបានដោយការចាក់វ៉ាក់សាំង២ដូស ហើយថ្នាំបង្ការក៏បានបញ្ចៀសការស្លាប់កុមារជាង៥០លាននាក់ចាប់តាំងពីឆ្នាំ២០០០មកដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំមុន ករណីឆ្លងជំងឺនេះបានកើនឡើងរួចទៅហើយ ពោលគឺកើន៧៩% ស្មើនឹង៣០០០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អូមីក្រុង ឆ្លងលឿន និងរហ័សមែន តែឆ្លងចាញ់ជំងឺមួយនេះទេ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ