ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង បំភ្លឺករណីបាក់ស្រុតច្រាំងស្ទឹងសង្កែ
រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប៉ុន្តែគួរឱ្យសោកស្តាយដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច ច្រាំងស្ទឹងសង្កែដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុន បានខិតខំធ្វើការកសាង យ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ។
ច្រាំងស្ទឹងដែលបាក់ស្រុតនេះ ស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុននៅឡើយ ដូចនេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្ត នឹងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


