ព័ត៌មានជាតិ
ខេត្តកោះកុង នឹងពិនិត្យចុះបញ្ជីនាវា និងទូកនេសាទឡើងវិញនាពេលឆាប់ៗខាងមុខ
កោះកុង ៖ រដ្ឋបាលខេត្តកោះកុង និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងត្រួតពិនិត្យចុះបញ្ជីនាវា និងទូកនេសាទឡើងវិញនាពេលខាងមុខ ដើម្បីងាយស្រួលគ្រប់គ្រងឡើងវិញ។

ជាយន្តការងាយស្រួលគ្រប់គ្រងឡើងវិញ និងបញ្ចៀសឧបទ្ទវហេតុណាមួយដែលអាចកើតឡើងនៅក្នុងលម្ហសមុទ្រ អាជ្ញាធរខេត្តកោះកុង នឹងត្រៀមសហការជាមួយមន្ត្រីរដ្ឋបាលជលផល ដោយចាប់ដៃសហការជាមួយមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តចុះបញ្ជីនាវា និងទូកនេសាទគ្រប់ប្រភេទនាពេលខាងមុខនេះ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា រដ្ឋបាលខេត្តកំពុងពិនិត្យរាល់បែបបទនីតិវិធីរដ្ឋបាលផ្សេងៗ ដោយធ្វើយ៉ាងណាជួយសម្រួលដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដែលមាននាវា ឬទូកនេសាទមកចុះបញ្ជីតាមច្បាប់។

លោកស្រីអភិបាលរងខេត្តកោះកុងបន្តថា ក្រោយពិនិត្យបែបបទរដ្ឋបាលរួចរាល់ហើយ រដ្ឋបាលខេត្តនឹងជូនដំណឹងដល់អ្នកពាក់ព័ន្ធទាំងអស់មកចុះបញ្ជីតាមបែបបទខ្លីឆាប់រហ័សទាន់ពេលវេលាទៀតផង។

យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល បង្ហាញថា នៅឆ្នាំ២០១៨ ខេត្តកោះកុង មាននាវានេសាទសមុទ្រសរុបចំនួន៣.៣៩៦គ្រឿង ក្នុងនោះមាននាវានេសាទខ្នាតតូចជាង២ពាន់គ្រឿង នាវានេសាទខ្នាតមធ្យម៩៦២គ្រឿង និងនាវានេសាទខ្នាតធំ១០គ្រឿង។

ដោយឡែកលោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មរបស់រដ្ឋបាលជលផល លើកឡើងថា ការចុះបញ្ជីជលយាននេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រង និងបញ្ចៀសឧបទ្ទវហេតុណាមួយដែលអាចកើតឡើងនៅក្នុងលម្ហសមុទ្រ ពិសេសគឺការធានាបាននូវនិរន្តរភាពធនធានជលផលក្នុងសមុទ្ររបស់កម្ពុជា។

លោក ហុង ហ៊ី អះអាងថា កន្លងទៅ ខេត្តព្រះសីហនុបានចូលរួមអនុវត្តការងារនេះល្អប្រសើរ ចំណែកឯខេត្តកោះកុងវិញ មិនទាន់អាចវាយតម្លៃបាននោះទេ តែលោក និងរដ្ឋបាលខេត្តពន្លឿននីតិវិធីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


