សុខភាព
កម្ពុជា ចូលរួមសន្និសីទ UN ស្តីពី ជំងឺមិនឆ្លងក្នុងវិស័យមនុស្សធម៌
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនោះ វេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមកាងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិ រួមដំណើរដោយ វេជ្ជបណ្ឌិត មុយ ស៊ាងហ៊ន់ អនុប្រធាននាយកដ្ឋានការពារសុខភាព ទទួលបន្ទុកគ្រប់គ្រងជំងឺមិនឆ្លង បានអញ្ជើញចូលរួមក្នុងសន្និសីទ UN ស្តីពី Global High-Level Technical Meeting on NCDs in Humanitarian (កិច្ចប្រជុំបច្ចេកទេសកម្រិតខ្ពស់ជាសាកលស្តីពីជំងឺមិនឆ្លងក្នុងវិស័យមនុស្សធម៌) នៅទីក្រុង Copenhagen ប្រទេសដាណាម៉ាក។

សន្និសីទនេះ រៀបចំឡើងដោយអង្គការ WHO & UNHCR គាំទ្រដោយ ប្រទេសដាណឺម៉ាក ដែលមានការអញ្ជើញចូលរួមពី ប្រទេសជាសមាជិក WHO និងដៃគូពាក់ព័ន្ធប្រមាណជាង ៥០០ នាក់។

ក្នុងឱកាសនោះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងដែរថា វិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺ COVID-19 ដែលប៉ះពាល់ដល់ប្រជាជនទូទាំងពិភពលោក បច្ចុប្បន្ននេះ ជំងឺមិនឆ្លង NCDs ក៏ជាវិបត្តិមួយរបស់ពិភពលោកដែលវាបាន និងកំពុង សម្លាប់មនុស្សជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

ចំពោះជនភៀសខ្លួនដោយសង្រ្គាម នៅប្រទេសអ៊ុយក្រែន ប្រទេសហ្គាហ្សា និងជនទេសន្តរប្រវេសន៍ ដោយនយោបាយ សេដ្ឋកិច្ច និងគ្រោះធម្មជាតិនានា ក្រៅពីផ្តល់នូវការសង្គ្រោះបន្ទាន់រួចហើយនោះ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់នូវសេវាសុខាភិបាលគ្រប់គ្រាន់ ក្នុងការពិនិត្យព្យាបាល ថែទាំ ជំងឺមិនឆ្លង (NCDs) ជូនដល់ជនដែលងាយរងគ្រោះទាំងអស់ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ