ជីវិតកម្សាន្ដ
តារាចម្រៀងពូកែក្បាច់រាំបញ្ចេញស្នាដៃOriginal Songត្រៀមអបអរបុណ្យចូលឆ្នាំខ្មែរ
តារាចម្រៀងលោក ជុំ លីណូ បើតាមការកត់សម្គាល់មួយរយៈចុងក្រោយនេះ ទោះបីជាលោកពុំមានទ្រនុំពិតប្រាកដដូចមុនក៏ពិតមែន តែសម្រាប់ទីផ្សារចម្រៀងនិងប្រជាប្រិយភាពនៅតែមានសន្ទុះនៃការគាំទ្រដូចដើម ។
ចំពោះការរក្សាបានទីផ្សារគាំទ្រនិងប្រជាប្រិយភាពនេះ ក៏ដោយសារតែកន្លងមកលោក ជុំ លីណូ គឺជាតារាចម្រៀងប្រុសមួយដួងដែលស្ថិតក្នុងបេះដូងយុវវ័យរួចទៅហើយ។ ម្យ៉ាងទៀតក្រោយចាកចេញពីទ្រនំចាស់ជាច្រើនឆ្នាំមកនោះ លោក ជុំ លីណូ បានស្វះស្វែងផលិតនិងចេញបទចម្រៀងដោយខ្លួនឯងនៅលើបណ្តាញសង្គមយូធូបជាដើម។

យ៉ាងណាមិញនាអំឡុងរយៈកាលចុងក្រោយដែលកើតមានជំងឺកូវីដ-១៩នោះ ឃើញថាសម្រាប់ទីផ្សារចេញច្រៀងរបស់ ជុំ លីណូ ហាក់មានភាពស្ងប់ស្ងាត់ច្រើន ទាំងការឡើងប៉ុស្តិ៍ទូរទស្សន៍និងបណ្តាកម្មវិធីប្រគំតន្ត្រីនានាមិនខុសគ្នាពីតារាប្រុស-ស្រីរបស់ខ្មែរឯទៀតឡើយ។
ប៉ុន្តែទោះបីជាមានការស្ងប់ស្ងាត់លើទីផ្សារចេញច្រៀងបែបនេះក៏ពិតមែន ស្រាប់តែថ្មីៗនេះ លីណូ បានបញ្ចេញស្នាដៃបទថ្មីជាចង្វាក់ប្រពៃណីដើម្បីត្រៀមអបអរនិងស្វាគមន៍ឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលឈានចូលជិតដល់នាពេលខាងមុខឆាប់ៗនេះផងដែរ។ បើតាមការបញ្ជាក់ពីលោក ជុំ លីណូ ចំពោះចំណងដៃបទថ្មីរបស់លោកនេះ គឺមានចំណងជើងថា Live លុះក្ស័យ ជាចង្វាក់បែបកន្ទ្រឹម។

លោក ជុំ លីណូ បានឲ្យដឹងទៀតថា បទនេះទើបតែបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមទើបមានរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ខណៈការគាំទ្រក៏មានសន្ទុះកើនឡើងបណ្តើរផងដែរ។
លោកបន្ថែមថា សម្រាប់បទនេះដែរសង្ឃឹមថា នឹងមានការគាំទ្រកាន់តែច្រើនពីសំមហាជននិងបណ្តាយុវវ័យខ្មែរ ព្រោះវាជាចង្វាក់ប្រពៃណីដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
សូមជម្រាបជូនដែរថា តារាចម្រៀងប្រុសពូកែខាងចាក់ក្បាច់រាំលោក ជុំ លីណូ បច្ចុប្បន្នលោកក៏កំពុងត្រៀមបញ្ចេញស្នាដៃបទចម្រៀងជាច្រើនទៀតតាមរយៈការបង្កើតស្នាដៃនិពន្ធបទOriginal Song ដោយបានបង្កើតក្រុមមួយមានឈ្មោះថា Share Medai៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


