ព័ត៌មានជាតិ
បេក្ខជនជាង ១ពាន់នាក់ ប្រឡងចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈជ្រើសយកតែ ៩៩នាក់ប៉ុណ្ណោះ
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលាភូមិន្ទរដ្ឋបាល។

ដំណើរការរៀបចំការប្រឡងប្រជែងនេះ ត្រូវបានយកចិត្តទុកដាក់ត្រួតពិនិត្យជាខ្លាំងពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយឯកឧត្ដមបានត្រួតពិនិត្យការតាក់តែងវិញ្ញាសា និងការជ្រើសរើសវិញ្ញាសាសម្រាប់ការប្រឡង ផងដែរ។

លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ និងជាសមាជិកគណៈមេប្រយោគ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលនេះ គឺមានចំនួន ៩៩នាក់ ហើយបេក្ខជនដែលបានដាក់ពាក្យ និងមានសិទ្ធិប្រឡងប្រជែងមានចំនួន ១,៤២៤នាក់។ ក្នុងនោះ មានស្ត្រីចំនួន ៥៣៩នាក់ និងមានព្រះសង្ឃចំនួន ១២អង្គ។

ការប្រឡងប្រជែង ត្រូវបានបែងចែកជា ៣១បន្ទប់ ហើយវិញ្ញាសាត្រូវបានរៀបចំឡើង តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៣៧ ស្តីពី ការដាក់ឲ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ ចំពោះវិញ្ញាសាមានចំនួន ៣ គឺ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។

លោក ពេជ្រ វិជ្ជាគន្ធី បានឲ្យដឹងបន្តថា ចំពោះវិញ្ញាសាជំនាញ គឺមានរហូតដល់ ១១ជំនាញ ដែលរួមមាន៖ ព័ត៌មានវិទ្យា, គណនេយ្យ, ស្ថាបត្យកម្ម និងឌីហ្សាញ ជាដើម។

«ការរៀបចំនេះ គឺគណៈកម្មការ គាត់មករៀបចំតាំងពីពេលព្រឹក ហើយអ្នកធ្វើវិញ្ញាសាគាត់មកតាំងពីម៉ោង ៦ដែរ ហើយគាត់ទទួលបានការណែនាំអំពីរបៀបរបប នៃការធ្វើវិញ្ញាសា ពេលដែលយើងធ្វើវិញ្ញាសា គឺយើងធ្វើដូចដំណើរការរាល់ដងអញ្ចឹង ធ្វើហើយគឺយើងរៀបចំកូបពី និងវេចខ្ចប់ស្ដង់ដារបស់យើង តាមលក្ខណៈបច្ចេកទេសរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមពីលោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។

កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បេក្ខជនដែលចូលរួមប្រឡងប្រជែង ត្រូវមានសមត្ថភាពល្អប្រសើរជាងគេ ទើបមានឱកាសទទួលបានលទ្ធផលឈ្នះគេ។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា «រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរគ្រប់សព្វបែបយ៉ាង រួមទាំងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ដើម្បីផ្តល់ឱកាស ឬផ្តល់ជាវេទិកាសម្រាប់ការបញ្ចេញសមត្ថភាពស្មើៗគ្នា ជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែង ក្លាយជាមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌ។ ពិតណាស់ បេក្ខជនទាំងអស់គ្នា សុទ្ធតែមានសមត្ថភាពស្របពេលជាមួយគ្នា។ ដូច្នេះ អ្វីដែលគួរធ្វើ គឺសូមបេក្ខជនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឲ្យបានល្អប្រសើរជាងគេ ដើម្បីទទួលបានលទ្ធផលឈ្នះបេក្ខជនដទៃទៀត ព្រោះនេះជាការប្រឡងប្រជែង»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


