Connect with us

ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១៣ ឆ្នាំ ដែលធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះ ទទួលបានអំណោយពីសម្ដេចនាយករដ្ឋមន្ត្រី ៥ លានរៀល

បានផុស

នៅ

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចំនួន៥លានរៀលបាននាំយកទៅប្រគល់ជូនក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់អស់ជាច្រេីនម៉ោងនៅសង្កាត់​​បឹងកក់១ ខណ្ឌទួលគោកកាលពីយប់មិញ ខណៈដែលនាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដ៏ថ្លៃថ្លានេះត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់ឱ្យតំណាងរបស់លោកនាំយកប្រគល់ជូន នាល្ងាចថ្ងៃទី០៧មីនានេះ នៅមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាណាព្យាបាលក្មេងស្រីរងគ្រោះបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក គឺសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតតែងជួយឧបត្ថមជានិច្ច។

គួររំលឹកថា៖ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦និង៣០ល្ងាច
ឆ្នាំ ​២០២៤​ ម្សិលនេះ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់អស់ជាច្រេីនម៉ោង ពោលគឺនៅម៉ោងប្រមាណ១០យប់ថ្ងៃដដែល ទើបត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលតូច​លេខ៧០ ជួយសង្គ្រោះបាន ហើយបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

ព័ត៌មានជាតិ២០ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

កីឡា៣ ម៉ោង មុន

កំពូលអ្នកប្រដាល់ ប៉ាគីអាវ នឹង​យក​កីឡាករ​កម្ពុជា​ទៅ​ហាត់នៅហ្វីលីពីនឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម