ជីវិតកម្សាន្ដ
សាយ៖ រឿងណាដែលធ្វើហើយចំណេញដល់ជាតិយើងគួរនាំគ្នាគិតថាត្រូវធ្វើ
ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះសង្កេតឃើញផ្ទុះនូវរឿងរ៉ាវដ៏ចម្រុងចម្រាស់ជុំវិញការជជែកវែកញែកបញ្ចេញប្រត្តិកម្មពីអ្នកលេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជាដែលបង្កឲ្យមានការធ្វើពហិការមិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ទៅវិញទៅមក។

បញ្ហានេះបានធ្វើឲ្យមហាជនបាន និងកំពុងមានការលើកឡើងផ្សេងៗពីគ្នាពាក់ព័ន្ធរឿងរ៉ាវមួយនេះ។ ដោយឡែកងាកទៅចាប់អារម្មណ៍តារាចម្រៀងOriginal Song លោក អ៊ួន បឋម ហៅ សាយ ថ្មីៗនេះស្រាប់តែលោកក៏ចេញមកបំផុសស្មារតីដល់មហាជនទូទៅថា យើងគួរតែធ្វើរឿងណាដែលចំណេញដល់ជាតិ។
លោក សាយ បានលើកឡើងខ្លឹមសារខ្លីសម្រាប់ការវិភាគទៅដល់មហាជនអ្នកគាំទ្រថា” រឿងណាដែលធ្វើហើយចំណេញដល់ជាតិយើងគួរនាំគ្នាគិតថាធ្វើ តែបើមិនចំណេញដល់ជាតិទេ គួរពិចារណាឡើងវិញ”។ ក្នុងនោះ សាយ បានចាត់ទុកថា Singaporeប្រទេសគេឆ្លាតប្រមូលលុយពីវិស័យសិល្ប: ទោះបីសិល្ប:នោះជារបស់គេ ឬមិនមែនជារបស់គេក៏ដោយ។

យ៉ាងណាមិញការបញ្ចេញមតិរបស់ សាយ ខាងលើនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនបានបង្ហាញទស្សន:គាំទ្រ និងយល់ឃើញដូចលោក ខណ:មានខ្លះទៀតក៏បានជំរុញឲ្យត្រូវរួមគ្នាដើម្បីផលប្រយោជន៍ជាតិផងដែរ។

សូមបញ្ជាក់ថា លោក សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថាលោកជាសិល្បករខ្មែរមួយរូបដែលលេចធ្លោតាមរយ:កិច្ចការងារចូលរួមសង្គម ពិសេសគឺការបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម។ សកម្មភាពរបស់លោក អ៊ួន បឋម ឬ សាយ កន្លងមកតែងទទួលបានការគាំទ្រ និងសរសើរជាខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានក្នុងការសង្គមក្នុងនោះ សាយ ក៏ត្រូវគេលើកឡើងថា លោកជាបុគ្គលគំរូបមួយរូបទៀតផង៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


