ព័ត៌មានជាតិ
ប.ស.ស អំពាវនាវដល់សមាជិកបាត់ ឬ ខូចបណ្ណ ប.ស.ស ត្រូវស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានអំពាវនាវដល់សមាជិកបាត់ ឬ ខូចបណ្ណ ប.ស.ស ត្រូវស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។
បើតាម ប.ស.ស បានឱ្យដឹងថា «នៅពេលសមាជិក ប.ស.ស បាត់ ឬ ខូចបណ្ណ ប.ស.ស សូមលោកអ្នកជូនដំណឹងមកកាន់សាខា ប.ស.ស ដែលនៅជិតបំផុត ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ»។
-សម្រាប់ការស្នើសុំបោះពុម្ពបណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងសម្រាប់ជនជាតិបរទេស គឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។
-ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញ ត្រូវចំណាយប្រាក់ ៥ ០០០ រៀល។
គួរបញ្ជាក់ថា ប.ស.ស បាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន របបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្ត។ ក្រៅពីនេះ ប.ស.ស បានកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍ផងដែរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ