ជីវិតកម្សាន្ដ
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
បន្ទាប់ពីឆ្លងកាត់ព្រឹត្តិការណ៍ដ៏ធំមួយអស់រយៈពេល ៣ ខែមក សម្រស់ដើមកំណើតពីខេត្តត្រាវិញ បានឧស្សាហ៍ធ្វើបច្ចុប្បន្នភាពការងារ និងជីវិតរបស់នាងនៅលើបណ្ដាញសង្គម។ មនុស្សច្រើនដឹងថា Ngoc Trinh កំពុងមានការផ្លាស់ប្តូរជាច្រើន បើធៀបនឹងកាលពីមុន ទាំងរូបរាង និងរបៀបរស់នៅ។
ជាក់ស្ដែង កាលពីពេលថ្មីនេះនៅលើទំព័រផ្ទាល់ខ្លួនរបស់ Thuy Kieu ដែលជាជំនួយការជិតស្និទ្ធរបស់តារាម៉ូដែល Ngoc Trinh ក៏បានបង្ហោះនូវ Status បញ្ជាក់ថា “ប្រធាន របស់នាង ធ្វើតាមស្ទីលខុសពីមុនខ្លាំង។ ប្រឡូកក្នុងអាជីពជិត២០ឆ្នាំមកនេះ អ្នកលេងអ៊ីនធឺណិតសុទ្ធតែស្គាល់ Ngoc Trinh ថាជាស្រីសេរី និងស៊ិចស៊ី ប៉ុន្តែពេលនេះនាងបែរជាកាន់តែគួរឲ្យស្រលាញ់ និងសុភាពៗទៅវិញ”។
លើសពីនេះទៀតដែរ ជំនួយការដដែលរូបនេះបានបង្ហោះនូវរូបភាពច្រើនសន្លឹករបស់តារាម៉ូដែលធ្លាប់តែសិចស៊ីក្នុងវិស័យសិល្បៈ ប្រែជាមកជាស្លៀកពាក់បែបសុភាព ឬបង្ហាញរាងសិចស៊ីលិចលើលិចក្រោមដូចពីមុនទៀតឡើយ។
ទន្ទឹមនឹងនេះ សូម្បីតែសក់របស់នាងនៅតែវែង និងខ្មៅ ការតុបតែងខ្លួនស្រាលជាងមុន ហើយនាងពាក់គ្រឿងអលង្ការម៉ាកមិនសូវល្បី។ ក្នុងន័យមួយបញ្ចាក់ថា នាងចង់បន្តរបៀបរស់នៅតិចតួច សុភាពរាបសារ ស្វែងរកសុភមង្គល និងភាពកក់ក្តៅក្នុងរឿងសាមញ្ញៗតូចៗតែប៉ុណ្ណោះ។
សូមបញ្ចាក់ជាថ្មីដែរថា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤ ជនជាប់ចោទ Tran Thi Ngoc Trinh មានវ័យ៣៤ ឆ្នាំ ជាតារាម៉ូដែល ត្រូវបានតុលាការប្រជាជនទីក្រុងហូជីមិញ កាត់ទោសពីបទឧក្រិដ្ឋ រំខានសណ្តាប់ធ្នាប់សាធារណៈ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ ឆ្នាំ ប៉ុន្តែ ការផ្តន្ទាទោសដាក់ពន្ធនាគារជាទោសព្យួរ ហើយក្នុងពេលជាមួយគ្នានេះ តុលាការនឹងដោះលែងចុងចោទនៅតុលាការ ប្រសិនបើចុងចោទមិនប្រព្រឹត្តបទឧក្រិដ្ឋផ្សេងទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្វីបើឈានដល់អាយុ៤២ឆ្នាំ Jun Ji Hyun នៅតែត្រូវគេប្រៀបធៀបសម្រស់ថា ធម្មជាតិសុទ្ធសាធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង