ជីវិតកម្សាន្ដ
Lisa ត្រៀមចេញបទចម្រៀងរួមគ្នាលើកដំបូងជាមួយតារាចម្រៀងអាហ្រ្វិកខាងត្បូង Tyla
អ្នកគាំទ្រទូទាំងពិភពលោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី Lisa សមាជិកក្រុម BLACKPINK កំពុងតែត្រៀមខ្លួនចេញបទជាមួយ Tyla Laura Seethal ដែលជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាហ្រ្វិកខាងត្បូងមានស្នាដៃល្បីៗជាច្រើនរាប់មិនអស់។

តាមរយៈគណនីផ្ទាល់របស់តារាចម្រៀងស្រី Tyla បានបញ្ជាក់ថា នាងពិតជាសហការជាមួយសមាជិកក្រុម BLACKPINK ពិតមែន ខណៈអ្នកទាំងពីរគ្រោងនឹងចេញបទច្រៀងរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះផងដែរ Tyla បានបង្ហោះនូវវីដេអូឃ្លិបបង្ហាញពីបរិយាកាសនៃការធ្វើការជាមួយ Lisa នៅក្នុងស្ទូឌីយោថតដែលនាងបានសរសេរនៅលើវីដេអូនោះទេ “អាល់ប៊ុមនេះ នឹងចេញនៅសប្តាហ៍ក្រោយ ហើយគ្រាន់តែឲ្យ Lisa ឮវាជាលើកដំបូង”។
ក្នុងឃ្លិបនេះគេអាចមើលឃើញថាតារាស្រីទាំងពីររូបនេះ ពួកគេមើលទៅសប្បាយរីករាយ ញញឹម និងសើចគ្រប់ពេល។ មុនពេលក្រោយ Tyla បានបង្ហោះរឿង IG បន្ថែមជាមួយ Lisa ជាមួយនឹងចំណងជើង”ក្មេងស្រីតូចដែលគួរ្យស្រឡាញ់បំផុត។ ខ្ញុំទើបតែបានលេងបទចម្រៀងដែលខ្ញុំចូលចិត្តពីរបីបទពីអាល់ប៊ុមចុងក្រោយនេះ។ ការសហការរបស់ Lisa និង Tyla ប្រាកដជានឹងចេញក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រទាំង Lisa និង Tyla ហាក់មានការសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលដឹងថា អ្នកទាំងពីរនឹងចេញនូវបទចម្រៀងរួមគ្នាលើកដំបូង។ អ្វីដែលអ្នកគាំំទ្រទូទាំងពិភពលោកហាក់មានក្ដីរំពឹងខ្ពស់នោះគឺថា តារាស្រីទាំងពីរនាក់នេះជាកំពូលតារាចម្រៀងលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន។ ដូច្នេះការចេញបទចម្រៀងរួមគ្នា ប្រាកដណាស់ថា នឹងផ្ទុះខ្លាំំងពេញពិភពចម្រៀងជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាំងគីម និង អ៊ូ ម៉ីនាង ប៉ះគ្នាលើឆាកតែមួយ ហ្វេនសរសើរថាជារាជិនីសម្រស់ប្រចាំកូរ៉េនិងចិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


