ជីវិតកម្សាន្ដ
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
រៀមច្បង Benz Pornchita ដែលទស្សនិកជនជាច្រើនស្គាល់តាមរយៈការសម្ដែងនូវរឿងភាគថៃជំនាន់ឆ្នាំ៩០ថា ជាតួឆ្នាសឆ្នើមដណ្ដើមប្ដីតួឯកស្រីឬជាជនទី៣ជ្រែកស្នេហារបស់អ្នកដទៃ ពេលនេះនាងដណ្ដើមបានតំណែងជារាជិនីមានសម្រស់ស្អាតផូរផង់ បន្ទាប់ពីសម្រកទម្ងន់យករាងស្វែល។

អ្នកម្ដាយកូន៣ និងជាភរិយាជាទីស្រលាញ់របស់តារាសម្ដែង Mick Baromvudh បានវិលត្រលប់មកគ្រងតំណែងវិញ ជាមួយនឹងរូបរាងចុងក្រោយស្អាតអត់ទាស់កន្លែងណាមួយឡើយ។ ជាពិសេសទស្សនិកជនសុទ្ធតែដឹងហើយថា Benz ធ្លាប់ប្រកាសថា គាត់ពិតជាចង់សម្រកទំងន់ ដើម្បីទទួលបានរាងស្អាត និងមុខមាត់ស្អាតឡើងវិញជាខ្លាំង។
យ៉ាងណាក៏ដោយ ការតាំងចិត្តរបស់តារាស្រីនិយមតួឆ្នាសរូបនេះពិតជាមានប្រសិទ្ធភាពពិតៗ ខណៈដែលក្នុងថ្ងៃនេះ Benz Pornchita នាងពិតជាធ្វើបានមែនដោយវិលត្រលប់មករាងស្លីម និងស្រស់ស្អាតដូចពីមុន ថ្វីបើជាម្ដាយដែលមានកូនបីនិងអាយុជ្រេក៏ដោយ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ការផ្លាស់ប្ដូររូបរាងថ្មីរបស់តួកាច “វិញ្ញាណស្នេហ៍នាងបាប” បានទទួលការសាទរយ៉ាងភ្លូកទឹកភ្លូកដី ខណៈដែលមហាជនបញ្ចេញមតិថា គាត់កាន់តែចាស់តែនៅតែអាចបង្អួតរាងរៅហឹរខ្លាំងតាំងពីក្បាលដល់ចុងជើង។ ជាពិសេស ឈុតដែលគាត់ជ្រើសរើសមកស្លៀក រឹតតែបង្កើតអនុភាពដល់អ្នកស្លៀកកាន់តែឆើតឆាយ និងមានស្រស់ចែងចាំងសឹងមើលមិនដឹងថា នាងឈានដល់វ័យ៤៣ឆ្នាំ ហើយថែមទាំងមានកូនប្រុសស្រីដល់ទៅ៣នាក់ទៀតផង។
សូមជម្រាបជូនថា តារាស្រីជើងចាស់នាង Benz Pornchita ទស្សនិកជនកម្ពុជាប្រាកដជាស្គាល់នាងយ៉ាងច្បាស់តាមរយៈតួអង្គកាចឆ្នាសឆ្នើម ដណ្ដើមស្វាមីតួឯកស្រីក្នុងភាពយន្ត។ លើសពីនេះថែមទៀត ស្នាដៃដែលនាងចូលរួមសម្ដែងកន្លងមក តែងតែទទួលបានការចូលទស្សនាច្រើនលើសលុបឥតគណនាបានឡើយ។ នេះក៏ដោយសារតែសមត្ថភាពរបស់នាងនិងទេពកោសល្យពីកំណើតទើបធ្វើឲ្យនាងអាចក្លាយជាតារាស្រីឈានមុខគេមកទល់សព្វថ្ងៃ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នំអាពាហ៍ពិពាហ៍របស់ Natinee-Fluke ជាស្នាដៃអ្នកទោសក្នុងពន្ធនាគារខេត្តរ៉ាក់យ៉ង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


