ព័ត៌មានអន្ដរជាតិ
ជប៉ុន រកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី
ប្រទេសជប៉ុនបានបញ្ជាក់ពីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី ហើយចង្កោមបង្ករោគបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយក្នុងទីក្រុងតូក្យូ។ នេះបង្ហាញពីបញ្ហាប្រឈមថ្មីៗ ស្របពេលប្រទេសជប៉ុន កំពុងព្យាយាមយកឈ្នះលើរលកទីបីនៃជំងឺរាតត្បាត។
វិទ្យាស្ថានជាតិជំងឺឆ្លងបាននិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ ហាក់ដូចជាមានដើមកំណើតនៅបរទេសប៉ុន្តែខុសគ្នាពីប្រភេទដទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន។ វាមានកំឡាយ E484K លើប្រូតេអ៊ីននៃវីរុស ដែលត្រូវបានគេរកឃើញនៅក្នុងវីរុសផ្សេងទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង។
លោក Katsunobu Kato លេខាធិការខុទ្ទកាល័យបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា វីរុសបំប្លែងខ្លួនថ្មីត្រូវបានគេរកឃើញនៅក្នុង ៩១ករណីនៅតំបន់ Kanto ភាគខាងកើតប្រទេសជប៉ុននិង ២ករណីនៅអាកាសយានដ្ឋាន។
រដ្ឋាភិបាលកំពុងបង្កើនការឃ្លាំមើលប្រឆាំងនឹងវីរុសនេះ ដោយសារតែវាអាចមានភាពធន់ទៅនឹងវ៉ាក់សាំងដែលជប៉ុនបានចាប់ផ្តើមចែកចាយនៅសប្តាហ៍នេះ។
លោក Kato បន្តថា “វាអាចឆ្លងរាលដាលខ្លាំងជាងវីរុសបំប្លែងខ្លួនធម្មតា ហើយបើវាបន្តរាលដាលក្នុងស្រុកមែននោះ វាអាចនាំឲ្យមានករណីកើនឡើងយ៉ាងលឿន”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អ្នកវិទ្យាសាស្រ្តរកឃើញវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្មោះ Fin-796H
ចុចអាន៖ ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត