ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ សហគមន៍កសិកម្មទំនើប លក់បានហើយទើបផលិត មិនមែនដាំបានហើយទើបរកអ្នកទិញនោះទេ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នេះថា សហគមន៍កសិកម្មទំនើបអ្វីត្រូវផ្អែកលើផែនការអាជីវកម្មច្បាស់លាស់ជាពិសេសផែនការផលិតកម្ម។
លោកថាសហគមន៍កសិកម្មទំនើបគឺ «លក់បានហើយទើបផលិត» មិនមែនដាំបានហើយទើបដើររកអ្នកទិញនោះទេ ចំណុចនោះហើយដែលជាភាពខ្លាំង នៃការធ្វើកសិកម្មជាទម្រង់សហគមន៍កសិកម្មទំនើប ដែលកសិករធ្វើតូចៗ ជាលក្ខណៈគ្រួសារអាចធ្វើបាន។

បើតាមលោក ឃឹម ហ្វីណង់ សហគមន៍ប្រភេទនេះ អាចតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលជាកិច្ចសន្យាមានទម្ងន់អាចចាប់បង្ខំឱ្យទាំងអ្នកលក់ និងអ្នកទិញត្រូវតែអនុវត្តបាន។
សហគមន៍កសិកម្មទំនើប មានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៍រឹងមាំ។

សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ ទាំងបរិមាណ គុណភាព និងតម្លៃ។
លោក ឃឹម ហ្វីណង់ ធ្លាប់បញ្ជាក់ថា សហគមន៍កសិកម្មទំនើប នឹងទទួលបានដើមទុន ជាកម្ចីឥណទានដែលមានការប្រាក់ទាបពីធនាគាដៃគូ ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ ហើយសហគមន៍កសិកម្មទំនើប ក៏ស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងរួមមួយរបស់សហគមន៍ ដោយមានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ និងប្រកបដោយក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


